ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកលេងអាប៉ោង៤នាក់បញ្ជូនទៅរកច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងសុីសង៤នាក់បញ្ជូនទៅរកច្បាប់កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមាត់អូរខាងជើងក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មន្រ្តីនគរបាលស្រុកបានឲ្យដឹងថា ក្រុមញៀនល្បែងត្រូវបានឃាត់ខ្លួនទី១,ឈ្មោះ នុត នន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិតាលីង ឃុំក្សេមខ្សាន្ត ទី២,ឈ្មោះ នៅ រិទ្ធី អាយុ៤៣ឆ្នាំ រស់នៅភូមិក្រាំទំនប់ ទី៣,ឈ្មោះ យ៉ុង រ៉ុន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិក្រាំងទំនប់ និងទី៤,ឈ្មោះ ប៉ន រ៉េម ភេទស្រី
រស់នៅភូមិក្រាំទំនប់។

ជាមួយការឃាត់ខ្លួនក្រុមញៀនល្បែងខាងលើនេះ សមត្ថកិច្ចដកហូតបានមានមេអាប៉ោងចំនួន៤គ្រាប់ , ចាន១, ផ្តឹល១, លុយដុល្លារចំនួន១០៥ដុល្លារ, លុយខ្មែរ ៣៦០.០០០មុឺនរៀល និងទូរស័ព្ទចាស់ចំនួន៣គ្រឿង៕ សេនា ស័ក្តិ


ចែករំលែក៖