ខេត្តកំពង់ស្ពឺ៖ អ្នកបើករថយន្តស្ទើរភ្លើងម្នាក់បានបើកទៅបុកខឿនពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យខូចយ៉ាងដំណំ រួចបន្តទៅបុកទ្វាផ្ទះប្រជាពលរដ្ឋក្បែរនោះបន្ថែមទៀតទើបអស់ល្បឿន តែពុំបណ្តាលឲ្យម្ចាស់ផ្ទះរងគ្រោះថ្នាក់នោះទេ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១១ និង១៣នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៤៨-៤៩ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើករថយន្តបើកបុកទ្រូងផ្លូវនេះឈ្មោះ ទេព សុីថា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរងរបួស បច្ចុប្បន្នសុីឈ្នួលបើករថយន្តឲ្យក្រុមហ៊ុន ត្រេនស្តារ ។
រថយន្តដែលបុកខឿនពុះចែកទ្រូវផ្លូវម៉ាកហុីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-3581 មានសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0265 ។
តាមសាក្សីបាននិយាយថា មុនកើតហេតុរថយន្តខាងលើនេះធ្វើដំណើរពីកើតទៅលិច ហើយពេលមកដល់ចំណុចខាងលើបានទៅបុកខឿនពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ រួចរថយន្តរ៉េចង្កូតតទៅឆ្វេងដៃប៉ះ និងបុកទ្វាផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតទ្វាយ៉ាងហដំណុះផងដែរ។
នគរបាលក្រុងច្បារមនបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ និងខូចខាតរថយន្ត ដង្គោលភ្លើងបំភ្លឺផ្លូវចំនួន២ដើម និងទ្វារបស់ពលរដ្ឋ ហើយក្រោយកើតហេតុ រថយន្តខាងលើត្រូវបានយកទៅរក្សាទុកនៅកន្លែងសមត្ថកិច្ចរង់ចាំការដោះស្រាយជាក្រោយ៕ សេនា ស័ក្តិ