ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជានឹងសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

១-តាមការអញ្ជើញរបស់សម្តេចអគ្គ មហាេសនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ្វុ៊ក នាយករដ្ឋមន្ត្រីនៃសាធា រណរដ្ឋសង្គមនិយមវៀតណាម និងលោក ជំទាវបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀត ណាមមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះ រាជាណាចក្រកម្ពុជាពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧។

ក្នុងឱកាសបំពេញទស្សនកិច្ច ឯកឧត្តម នាយករដ្ឋមន្ត្រី ង្វៀន សួនហ្វុ៊ក បានចូល ក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានជួប ពិភាក្សាការងារជាមួយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ និង សម្តែងការគួរសមជាមួយសម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងចូលថ្វាយបង្គំ ព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឍរាជគណៈមហានិ កាយ។

ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វុ៊ក ក៏បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមាន ឯករាជ្យ មណ្ឌល ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតា ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងស្តូបអនុ ស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម។ ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វុ៊ក ក៏ បានអញ្ជើញទស្សនកិច្ចនៅស្ថានទូតវៀត ណាមប្រចាំកម្ពុជាផងដែរ។

ក្នុងឱកាសនេះដែរនាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរបានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានតភ្ជាប់ ជ្រៃធំ (ខេត្តកណ្តាល ប្រទេសកម្ពុជា)និង ឡុងប៊ិញ (ខេត្តអានយ៉ាង ប្រទេសវៀត ណាម) និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៤ដូចជា អនុស្សរណៈយោគយល់គ្នា “ស្តីពី ការសិក្សារួមស្តីពីការសាងសង់ផ្លូវល្បឿន លឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ” រវាងក្រសួងការសាធា រណការ និងដឹកជញ្ជូនកម្ពុជានឹងក្រសួង ដឹកជញ្ជូនវៀតណាម អនុស្សរណៈយោគ យល់គ្នា “ស្តីពីគម្រោងសាងសង់មជ្ឈ មណ្ឌលផ្តល់សេវាកម្មព្យាបាលដោយស្ម័គ្រ ចិត្ត និងផ្អែកលើសហគមន៍ដល់អ្នកញៀន គ្រឿងញៀន” នៅខេត្តព្រះសីហនុរវាង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា នឹងក្រសួងការងារ យុទ្ធជន ពិការ និងកិច្ចការសង្គមវៀតណាម ការបន្ត សុលភាពនៃអនុស្សរណៈយោគយល់គ្នា “ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ ជលផល” រវាងរដ្ឋបាលជលផលនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹង នាយកដ្ឋានជលផលនៃក្រសួងកសិកម្មនិង អភិវឌ្ឍជនបទវៀតណាម និងអនុស្សរណៈ យោគយល់គ្នា “ស្តីពីការឧបត្ថម្ភសាងសង់ មហាវិថីភ្នំពេញ-ហាណូយ” រវាងរាជធានី ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នឹងរដ្ឋ ធានីហាណូយនៃសាធារណរដ្ឋសង្គម និយមវៀតណាម។

២-ក្នុងបរិយាកាសសាមគ្គីភាព មិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងការ ទុកចិត្តគ្នា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចសុីជម្រៅ ក្នុងការលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និង គ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រ​ កម្ពុជានឹងសាធារណរដ្ឋសង្គមនិយមវៀត ណាមក៏ដូជាបញ្ហាតំបន់ និងអន្តរជាតិដែល ជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វុ៊ក បានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗ ដែលប្រជាជនកម្ពុជាសម្រេចបានក្រោម ការគ្រងរាជសម្បត្តិប្រកបដោយក្តីមេត្តា ករុណារបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងក្រោម ការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា​ និងរាជ រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រីជាប្រមុខ ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍជាតិដែលនឹងបន្តលើកកម្ពស់ តួនាទី និងឋានៈកម្ពុជានៅក្នុងតំបន់ និង ពិភពលោក។ ក្នុងឱកាសនេះឯកឧត្តម នាយករដ្ឋមន្ត្រី ង្វៀន សួនហ្វុ៊ក បានសម្តែង នូវការជូនពរយ៉ាងស្មោះស្ម័គ្រឲ្យកម្ពុជា ទទួលបានជោគជ័យក្នុងការរៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅខែមិថុនា ឆ្នាំ២០១៧និង ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅឆ្នាំ២០១៨នាពេលខាង មុខ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជាបានកោត សរសើរចំពោះសមិទ្ធផលដ៏ធំធេងដែល ប្រជាជនវៀតណាមសម្រេចបានក្នុងការ កែទម្រង់ កសាង និងអភិវឌ្ឍជាតិ និងជូន ពរប្រជាជនវៀតណាមក្រោមការដឹកនាំ របស់គណបក្សកុម្មុយនិស្ត និងរដ្ឋវៀត ណាមសម្រេចដោយជោគជ័យនូវការធ្វើ ឧស្សាហូបនីយកម្ម និងទំនើបកម្មជាតិ។

៣-ភាគីទាំងពីរសម្តែងភាពរីករាយ ចំពោះការរីកចម្រើនដ៏ល្អប្រពៃនៃទំនាក់ ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជានឹងវៀតណាម ក្នុងរយៈពេលកន្លងមកដែលបាននាំមក នូវប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។

ភាគីវៀតណាមបានសង្កត់ធ្ងន់ថា វៀត ណាមបានវាយតម្លៃខ្ពស់ចំពោះមនោ សញ្ចេតនាដ៏ជ្រាលជ្រៅ ការគាំទ្រដ៏មាន តម្លៃ និងជំនួយឧបត្ថម្ភនានារបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលបានផ្តល់ជូនវៀតណាមក្នុងបុព្វហេតុ តស៊ូដើម្បីឯករាជ្យជាតិកាលពីអតីតកាល ក៏ដូចជាការកសាង និងការអភិវឌ្ឍជាតិនា ពេលបច្ចុប្បន្ន ។

កម្ពុជាក៏បានសម្តែងការដឹងគុណយ៉ាង ជ្រាលជ្រៅចំពោះការគាំទ្រដ៏ខ្លាំងក្លា និង ជំនួយឧបត្ថម្ភដែលថ្នាក់ដឹកនាំ និងប្រជា ជនវៀតណាមជាច្រើនជំនាន់បានផ្តល់ជូន ប្រជាជនកម្ពុជានាអតីតកាល និងក្នុងពេល បច្ចុប្បន្នកាល និងបានបញ្ជាក់ថា ប្រជាជន កម្ពុជាតែងតែចងចាំចំពោះការជួយឧបត្ថម្ភ របស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបាន សហការជាមួយប្រជាជនកម្ពុជាក្នុងការ រំដោះកម្ពុជាចេញពីរបបប្រល័យពូជ សាសន៍ខ្មែរក្រហមនៅឆ្នាំ១៩៧៩ ។

៤-ភាគីទាំងពីរបានឯកភាពគ្នាថា ការ ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជានឹងវៀត ណាមពិតជាមានសារសំខាន់សម្រាប់ ប្រទេសទាំងពីរ។ ភាគីទាំងពីរនៅតែប្តេជ្ញា បន្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាង ល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” អនុវត្តយ៉ាងពេញលេញនូវគោលការណ៍ ដែលមានចែងក្នុងសេចក្តីប្រកាសរួមកម្ពុជា- វៀតណាមឆ្នាំ១៩៩៩ ឆ្នាំ២០០៥ ឆ្នាំ ២០០៩ ឆ្នាំ២០១១ ឆ្នាំ២០១៤ ខែមិថុនា ឆ្នាំ២០១៦ និងខែធ្នូ ឆ្នាំ២០១៦ ដើម្បី គោរពគ្នាទៅវិញទៅមកនូវឯករាជ្យភាព អធិបតីភាព បូរណភាពទឹកដី មិនជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងមិនអនុញ្ញាតឲ្យ មានកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដី របស់ខ្លួនដើម្បីគំរាមកំហែងសន្តិសុខប្រទេស មួយទៀត និងដោះស្រាយរាល់បញ្ហាដែល កើតឡើងរវាងប្រទេសទាំងពីរដោយសន្តិ វិធី ។

៥-ភាគីទាំងពីរបានឯកភាពបង្កើនកិច្ច ប្រជុំ និងការទាក់ទងកម្រិតខ្ពស់ក៏ដូចជា ការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ និងជំរុញឲ្យមានការប្រាស្រ័យទាក់ទងគ្នា រវាងប្រជាជននឹងប្រជាជន ជាពិសេសរវាង​ប្រជាជននៅតាមបណ្តាខេត្តជាប់ព្រំដែន។ ភាគីទាំងពីរបានឯកភាពធ្វើការយ៉ាងជិត ស្និទ្ធដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពនូវ បណ្តាកិច្ចព្រមព្រៀង និងសន្ធិសញ្ញារវាង ប្រទេសនឹងរដ្ឋាភិបាលទាំងពីរ។ កិច្ចព្រម ព្រៀងនិងសន្ធិសញ្ញាទាំងនោះរួមមាន កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៥នៃ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋ កិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក៏ ដូចជាសេចក្តីថ្លែងការណ៍រួម និងរបាយ ការណ៍នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិ និងអភិវឌ្ឍន៍រវាងបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាមលើកទី៩ ដែលបាន ប្រព្រឹត្តទៅនៅភ្នំពេញនាថ្ងៃទី១៣-១៥ ខែ មីនា ឆ្នាំ២០១៧។

៦-ភាគីទាំងពីរបានឯកភាពគ្នាថា ការ រៀបចំសកម្មភាពនានាដើម្បីអបអរសាទរ មិត្តភាពកម្ពុជា-វៀតណាមឆ្នាំ២០១៧ ក្នុង ឱកាសខួបលើកទី៥០ នៃការបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០១៧) ពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ ការយោគយល់គ្នារវាងប្រជាជនប្រទេស ទាំងពីរ ជាពិសេសយុវជនអំពីមិត្តភាព និង សាមគ្គីភាពជាប្រពៃណីដ៏យូរអង្វែងរវាង ប្រជាជនប្រទេសទាំងពីរ ដែលនឹងបញ្ជាក់ ពីការទទួលខុសត្រូវរបស់ពួកគេក្នុងការ ពង្រឹង និងពង្រីកទំនាក់ទំនងនេះ ។

៧-ភាគីទាំងពីរបានឯកភាពគ្នាបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាពិសេសវិស័យដែលផ្តល់ផលប្រយោជន៍ ដល់ប្រទេសទាំងពីរដូចជា ការអប់រំបណ្តុះ បណ្តាល ពាណិជ្ជកម្មតាមព្រំដែន ទេស ចរណ៍ ទូរគមនាគមន៍ អាកាសចរសុីវិល ធនាគារ ប្រេងនិងឧស្ម័ន កៅស៊ូ កសិកម្ម និងថាមពលអគ្គិសនីជាដើម និងព្យាយាម ឲ្យបានខ្លាំងក្លាក្នុងការសម្រេចគោលដៅ ពាណិជ្ជកម្មទ្វេភាគី៥ពាន់លានដុល្លារនា បណ្តាឆ្នាំខាងមុខ។ ក្នុងន័យនេះភាគីទាំង ពីរបានប្តេជ្ញាជំរុញការធ្វើពាណិជ្ជកម្ម និង វិនិយោគនៅក្នុងទីផ្សារប្រទេសនីមួយៗ ដោយធានាឲ្យបាននូវសិទ្ធិ និងប្រយោជន៍ ស្របច្បប់របស់ពួកគេ ។

៨-ភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហ ប្រតិបត្តិការការពារការរត់ពន្ធឆ្លងកាត់ព្រំ ដែន និងការកេងបន្លំពាណិជ្ជកម្មរួមបញ្ចូល ទាំងការផលិត និងការត់ពន្ធទំនិញក្លែងក្លាយ និងទំនិញខូចគុណភាព និងបញ្ចប់នីតិវិធី សាងសង់ផ្សារគំរូព្រំដែន ក្នុងឃុំដា ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ប្រទេសកម្ពុជា ។

៩-ភាគីទាំងពីរបានបញ្ជាក់អះអាងសា ជាថ្មីនូវការគោរព និងការអនុវត្តឲ្យបាន ពេញលេញនូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងព្រំដែនពាក់ព័ន្ធដទៃ ទៀតរវាងរដ្ឋទាំងពីរ។ ភាគីទាំងពីរបាន កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះ ខណ្ឌសីមា និងកំណត់ព្រំដែនគោក(JBC)ដែលសម្រេចបានប្រមាណ៨៤%នៃការ ងារខណ្ឌសីមា និងបោះបង្គោលព្រំដែន គោកក្នុងរយៈពេលកន្លងមក ដោយឈរ លើមូលដ្ឋាននៃសន​្ធិសញ្ញាកំណត់ព្រំដែន រវាងប្រទេសទាំងពីរ ។

ជាមួយនឹងសមិទ្ធផលទាំងនេះភាគី ទាំងពីរបានបញ្ជាក់ពីការតាំងចិត្តបញ្ចប់ការ ងារដាំបង្គោលតម្រុយអចិន្ត្រៃយ៍ និងបង្គោល បំពេញបន្ថែមក្នុងឆ្នាំ២០១៧ក៏ដូចជាការ បញ្ចប់ និងអនុវត្តការខណ្ឌសីមា និងឯក សារខណ្ឌសីមាពាក់ព័ន្ធដោយយោងទៅ លើការព្រមព្រៀងនៃគណៈកម្មការចម្រុះ រវាងប្រទេសទាំងពីរក្នុងគោលបំណងចុះ ហត្ថលេខាឯកសារផ្លូវច្បាប់នេះដើម្បីទទួល ស្គាល់ការសម្រេចបាន៨៤%នៃការងារ ខណ្ឌសីមាព្រំដែនទាំងអស់ក៏ដូចជាស្វែង រកដំណោះស្រាយដែលអាចទទួលយក បានដោយភាគីទាំងពីរ ចំពោះបញ្ហាព្រំដែន ដែលនៅសេសសល់ដើម្បីបញ្ចប់ការងារ ខណ្ឌសីមាព្រំដែនគោក និងដំណើរការ បោះបង្គោលព្រំដែនឲ្យបានឆាប់។ ភាគី ទាំងពីរបានឯកភាពពង្រឹងការសម្រប សម្រួលគ្នាក្នុងការគ្រប់គ្រងព្រំដែនស្រប តាមបទដ្ឋានគតិយុទ្ធដែលមានស្រាប់ ស្រប តាមទស្សនវិស័យការកសាងបន្ទាត់ព្រំ ដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយ ចីរភាព ។

១០-ភាគីទាំងពីរបានសន្យាបន្តបង្ក លក្ខណៈងាយស្រួលដល់អាណិកជនរបស់ ប្រទេសមួយអាចរស់នៅលើទឹកដីនៃប្រទេស មួយទៀតស្របតាមច្បាប់របស់ប្រទេសនោះ។ ក្នុងស្មារតីជាអ្នកជិតខាងដ៏ជិតស្និទ្ធ ភាគីវៀតណាមសង្ឃឹមថា ភាគីកម្ពុជានឹង បន្តចាត់វិធានការសមស្របនានាក្នុងការ​ ធានាសិទ្ធិស្របច្បាប់របស់អាណិកជនវៀត ណាមនៅកម្ពុជា ដោយស្មើភាពឲ្យដូចជន បរទេសដទៃទៀតដែលរស់នៅកម្ពុជាស្រប និងលិខិតបទដ្ឋានរបស់កម្ពុជា ដែលនឹង រួមចំណែកដល់ការពង្រឹង និងពង្រីកមិត្ត ភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

១១-ភាគីទាំងពីរអបអរសាទរចំពោះ កិច្ចសហប្រតិបត្តិដ៏ល្អក្នុងវេទិកាពហុភាគី នាអតីតកាល ជាពិសេសការគំាទ្រគ្នាទៅ វិញទៅមកចំពោះបេក្ខភាពរបស់ប្រទេស នីមួយៗក្នុងអង្គការអន្តរជាតិសំខាន់ៗ។ ក្នុងបរិបទនៃការកើនឡើងនូវភាពស្មុគ្រ ស្មាញក្នុងតំបន់ និងសកលលោកភាគីទាំង ពីរបានឯកភាពបង្កើនកិច្ចសម្របសម្រួល ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នា ទៅវិញទៅមកក្នុងវេទិកាពហុភាគី ។

ភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើការ យ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌអាស៊ាន តាម រយៈការខិតខំប្រឹងប្រែងរួមដើម្បីកសាង សហគមន៍អាស៊ានមួយដែលផ្អែកលើមូល ដ្ឋានច្បាប់ ការយកចិត្តទុកដាក់លើប្រជា ជននិងការយកប្រជាជនជាស្នូល ជាមូល ដ្ឋាននៃរាល់ដំណើរការតំបន់ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមនាយក រដ្ឋមន្ត្រី ង្វៀន សួនហ្វុ៊ក បានសម្តែងការជូន ពរយ៉ាងស្មោះស្ម័គ្រសូមឲ្យវេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាននាពេលខាងមុខ ដែលរៀបចំដោយកម្ពុជាពីថ្ងៃទី១០-១២ ឧសភា ២០១៧ ទទួលបានជោគជ័យ យ៉ាងធំធេង ។

១២-ភាគីទាំងពីរបានបញ្ជាក់ពីសារ សំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងសមុទ្រចិនខាងត្បុង ការ ដោះស្រាយជម្លោះដោយមធ្យោបាយសន្តិ ភាព ការអត់ធ្មត់ ការចៀសវាងការគំរាម កំហែង និងការប្រើប្រាស់កម្លាំងស្របតាម គោលការណ៍ច្បាប់អន្តរជាតិដែលទទួល ស្គាល់ជាសកល រួមមាន អនុសញ្ញាអង្គការ សហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់ សមុទ្រ (UNCLOS)។ ភាគីទាំងពីរបាន ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌ អាស៊ាន-ចិន ក្នុងការអនុវត្តយ៉ាងពេញ លេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែង ការណ៍ស្តីពីក្រមប្រតិបត្តិនៃបណ្តាភាគីក្នុង សមុទ្រចិត្តខាងត្បូង (DOC) និងបញ្ចប់ឲ្យ បានឆាប់នូវក្រមប្រតិបត្តិក្នុងសមុទ្រចិន ខាងត្បូង (COC) រួមទាំងបញ្ចប់ក្របខ័ណ្ឌ នៃក្រមប្រតិបត្តិក្នុងសមុទ្រចិត្តខាងត្បូង (COC) ក្នុងពាក់កណ្តាលឆ្នាំ២០១៧។

១៣-ភាគីទាំងពីរបានសន្យាធ្វើការ យ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយសមា ជិកដទៃទៀតក្នុងក្របខ័ណ្ឌគណៈកម្មការ ទន្លេមេគង្គ និងកិច្ចសហប្រតិបត្តិការមេគង្គ ដទៃទៀតដើម្បីធានាការគ្រប់គ្រង និងការ ប្រើប្រាស់ធនធានទឹកក្នុងអាងទន្លេមេគង្គ ប្រកបដោយចីរភាព ស្របតាមច្បាប់ និង ការអនុវត្តជាអន្តរជាតិក៏ដូជាការធ្វើសុខុដុម នីយកម្មនៃផលប្រយោជន៍របស់ប្រទេស ជាប់ដងទន្លេ ក្នុងគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពក្នុងតំបន់។

១៤-ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលជាវិជ្ជមាន និងមានអត្ថន័យ ដ៏ជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចផ្លូវ ការរបស់ឯកឧត្តមនាយករដ្ឋមន​្ត្រី ង្វៀន សួនហ្វុ៊ក នៅកម្ពុជាដោយបានចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ដែល រួមចំណែកជាវិជ្ជមានដល់ការជំរុញសាមគ្គី ភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិ ការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភព លោក ។

១៥-ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វុ៊ក បានសម្តែងនូវការដឹងគុណយ៉ាង ស្មោះស្ម័គ្រចំពោះការស្វាគមន៍ និងបដិ សណ្ឋារកិច្ចយ៉ាងកក់ក្តៅដែលថ្នាក់ដឹកនាំ​និងប្រជាជនកម្ពុជាជូនចំពោះគណៈប្រតិភូ ជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាមក្នុងអំឡុង ពេលទស្សនកិច្ចនេះ។

១៦-ឯកឧត្តម ង្វៀន សួនហ្វុ៊ក នាយក រដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀត ណាមបានអញ្ជើញសម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំនៃព្រះ រាជាណាចក្រកម្ពុជាទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាមក្នុងឱកាសឆ្នាំមិត្ត ភាពកម្ពុជា-វៀតណាម២០១៧។ សម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ ដឹកនាំកម្ពុជាបានសម្តែងអំណរគុណ និង ទទួលសេចក្តីអញ្ជើញនេះ ៕

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧

 


ចែករំលែក៖