កន្លងមកមាន ការចោទប្រកាន់ពី ប្រទេសអុីរ៉ង់ និងប្រទេសមួយចំនួនទៀត ដែលប្រឆាំង អាមេរិក បានបញ្ជាក់ថា ក្រុមអុិស្លាម IS គឺជាកម្លាំងទាហានសម្ងាត់របស់អាមេរិកដើម្បី បង្កភាពចលាចលនៅក្នុងតំបន់មជ្ឈិមបូព៌ា។ មិនតែប៉ុណ្ណោះ អាមេរិក និងលោកខាងលិចបានជួយដល់ក្រុមនេះដោយប្រយោលផងដែរ។
កន្លងមករដ្ឋាភិបាលស៊ីរីក៏បានបញ្ជាក់ថា អាមេរិកមានចេតនាការពារក្រុមភេរវកម្ម IS ដោយបានវាយប្រហារច្រឡំទៅលើកម្លាំងទាហានស៊ីរី ដែលកំពុងតែរុលទៅ មុខ ក្នុងការដណ្តើមទីតាំងនានាពីក្រុម IS។ ការវាយប្រហារទាំងនោះបានធ្វើឲ្យក្រុម IS មានឱកាសភៀសខ្លួន មានពេល វេលាគ្រប់គ្រាន់សម្រាប់វាយបកទៅលើ ទាហានរបស់ស៊ីរីវិញ។
ចំណែកនៅក្នុងប្រទេសអុីរ៉ាក់វិញក៏ដូច្នោះដែរ អាមេរិកធ្លាប់បានទម្លាក់សម្ភារ ស្បៀងអាហារនិងអាវុធផងដែរ ដោយ អាមេរិកបានបញ្ជាក់ថា ជាការច្រឡំ ដូចគ្នា តើអាមេរិកច្រឡំដូចគ្នា ឬក៏ជាចេតនាជួយ ដល់ក្រុមភេរកម្ម IS?
ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ពិសេសគឺប្រព័ន្ធអុីនធើណេតដែលភាគច្រើន លោក ខាងលិចគ្រប់គ្រង ហេតុអ្វីបានជាមិនបិទការផ្សព្វផ្សាយឃោសនារបស់ក្រុម IS? តើពួកគេបានប្រាក់ពីណាសម្រាប់ដំណើរការក្រុម ដែលមានទាហានរាប់សិបមុឺន នាក់នោះ? ប្រាក់ចំណូលរបស់ក្រុម IS ភាគច្រើនបានមកពីជំនួយបរទេសដោយប្រយោល ក្នុងនោះមានទាំងការលក់ប្រេងទៅកាន់ប្រទេសជិតខាង ដូចជាទួរគីជា ដើម។ ប្រេងនៅក្នុងតំបន់ ក្រុម IS គ្រប់ គ្រងលក់នៅក្នុងទីផ្សារងងឹតនៅទួរគីក្នុង តម្លៃថោក ហើយបន្តលក់ទៅក្រៅទៀតធ្វើឲ្យតម្លៃប្រេងនៅលើពិភពលោកធ្លាក់ថ្លៃក៏ ជាហេតុផលមួយដែរ។
ក្រុមអ្នកប្រឆាំងអាមេរិកបានលើកឡើងថា ដោយសារតែមានការជួយពីលោកខាង លិច បានជាសង្គ្រាមវាយប្រហារក្រុមភេរវកម្មមិនអាចឈានដល់ទីបញ្ចប់ សូម្បីតែមានការចូលរួមពីរុស្ស៊ីក្តី។
នៅពេលនេះ គេបានរកឃើញក្រុមហ៊ុនធំមួយចំនួននៅក្នុងប្រទេសស៊ីរី និងអុីរ៉ាក់ បានជួយដល់ក្រុម IS ដោយប្រយោល ក្នុងនោះមាន ក្រុមហ៊ុនសំណង់ Lafarge របស់បារាំងផងដែរ។ ដោយសារការ បែកធ្លាយរឿងនេះលោក អេរិក អូលសិន Eric Olsen ថៅកែក្រុមហ៊ុនគ្រឿងសំណង់ បារាំង បានប្រកាសសុំលាលែងចេញពី តំណែង ចាប់ថ្ងៃទី ១៥កក្កដា២០១៧ទៅ ដោយសង្ឃឹមថានឹងអាចបិទបញ្ចប់រឿង អាស្រូវទាក់ទងនឹងសកម្មភាពរបស់ក្រុមហ៊ុននៅស៊ីរី។ ក្រុមហ៊ុនបានជាប់ចោទថាបានផ្តល់ហិរញ្ញវត្ថុដោយប្រយោលដល់ ក្រុមប្រដាប់អាវុធនៅក្នុងប្រទេសសុីរី រាប់ទាំង ពួកអង្គការរដ្ឋអ៊ិស្លាមផង។ ប៉ុន្តែសម្រាប់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុបារាំង អ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុននេះ ត្រូវរងការកាត់ទោសពីតុលាការតាម ច្បាប់។
រឿងអាស្រូវរបស់ ក្រុមហ៊ុនសំណង់ដ៏ធំបំផុតមួយរបស់បារាំង ផ្តល់ហិរញ្ញវត្ថុដោយប្រយោលដល់ក្រុមប្រដាប់អាវុធនៅស៊ីរី បានផ្ទុះឡើងកាលពីខែមិថុនាឆ្នាំ ២០១៦។ សារព័ត៌មាន ឡឺម៉ុង បានធ្វើអង្កេតមួយរក ឃើញថា ក្រុមហ៊ុន Lafarge បានជួលអន្តរការីម្នាក់ទៅនិយាយដោយស្ងាត់ៗជាមួយនឹងអង្គការរដ្ឋអ៊ិស្លាម ដើម្បីឱ្យពួកប្រដាប់អាវុធជីហាដដែលនៅចាំកាក់តាមច្រកចេញចូលបើកផ្លូវឱ្យបុគ្គលិកក្រុមហ៊ុនចេញចូល ទៅកាន់រោងចក្រផង និងធានាសុវត្ថិភាពដល់បុគ្គលិកក្រុមហ៊ុននៅទីនោះផង ហើយអាចបន្តធ្វើជំនួញតទៅទៀត។
ប៉ុន្តែរដ្ឋាភិបាលបារាំង និងអង្គការក្រៅ រដ្ឋាភិបាល មិនទទួលយកបានឡើយ ចំពោះទង្វើព្រមព្រៀងជាមួយពួកភេរវជនដោយប្រើលុយជាការផ្តល់ហិរញ្ញវត្ថុជួយក្រុមនោះ។ ដូច្នេះអ្នកទទួលខុសត្រូវក្រុមហ៊ុន ត្រូវតែទទួលទោសទៅតាមច្បាប់។ រដ្ឋាភិបាលបារាំងបានដាក់ពាក្យបណ្តឹងមួយទៅតុលាការ កាលពីខែតុលា ឆ្នាំ២០១៦ ហើយតុលាការបារាំងក៏បានបើការសុីប អង្កេតបឋមដែរ។
ក្រោមសម្ពាធក្រុមហ៊ុនបានទទួលស្គាល់ កាលពីខែមីនា ២០១៧ថា សាខានៅស៊ីរី ដែលជាអ្នកប្រឈមនឹងស្ថានភាពហិង្សាជាក់ស្តែង ពិតជាបានបញ្ចេញសកម្មភាព ផ្ទុយពីវិធានរបស់ក្រុមហ៊ុនមេមែន។ ប៉ុន្តែ បើតាមការអង្កេតផ្ទៃក្នុង លោក អេរិក អូលសិន គ្មានទំនួលខុសត្រូវពាក់ព័ន្ធនឹងសំណុំរឿងរកស៊ីនៅស៊ីរីទេ។ ក្រុមប្រឹក្សារដ្ឋបាលរបស់ក្រុមហ៊ុនបានព្រមព្រៀងឱ្យថៅកែលាលែងចេញពីតំណែងតាម សំណើសុំហើយ ដោយសង្ឃឹមថាសេចក្តីសម្រេចចិត្តនេះនឹងធ្វើឲ្យសម្ពាធដែលដាក់បន្ទុកលើក្រុមហ៊ុនរយៈពេលប៉ុន្មានខែកន្លងមក បានធូរស្បើយខ្លះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនសំណង់បារាំង Lafarge បានទិញរោងចក្រស៊ីម៉ងតិ៍ស៊ីរី នៅឆ្នាំ២០០៧ នៅតំបន់Jalabiya ចម្ងាយប្រមាណ១៥០គីឡូម៉ែត្រពីក្រុងអាឡិប និងបានចំណាយជួលជុលឡើងវិញ ក្នុង តម្លៃ៦៨០លានដុល្លារ មុននឹងអាចចាប់ ដំណើរការបាននៅឆ្នាំ២០១០។ ប៉ុន្តែមិន បានប៉ុន្មានផង ប្រទេសក៏ធ្លាក់ក្នុងសង្គ្រាម ហើយរោងចក្រនេះស្ថិតក្នុងតំបន់គ្រប់គ្រងដោយពួកអង្គការរដ្ឋ អ៊ិស្លាមទាំងស្រុង តាំងពីឆ្នាំ២០១៤មក។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងប្រទេសស៊ីរីផងដែរ មន្ត្រី សហរដ្ឋអាមេរិក បាននិយាយថា ពួកគេ មានក្តីព្រួយបារម្ភជាខ្លាំង បន្ទាប់ពីប្រទេស ទួរគី បានបើកការ វាយប្រហារតាមអាកាស ផ្ទួនៗគ្នាមួយ កាលពីថ្ងៃអង្គារ ទៅលើ សម្ពន្ធមិត្តសហរដ្ឋអាមេរិក ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ិស្លាមជ្រុលនិយម នៅស៊ីរី និងអ៊ីរ៉ាក់។
មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមួយរូប បានប្រាប់ស៊ីអិនអិនថា សហរដ្ឋអាមេរិក ត្រូវបានយោធាទួរគី ផ្តល់ដំណឹងឲ្យដឹងអំពីការវាយប្រហារនេះ ក្នុងរយៈពេលមួយម៉ោងមុន ហើយបន្ថែម ថា ទីប្រឹក្សាសហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងបរិវេណវាយប្រហារនោះដែរ។ ម៉ែវ សាធី
យោងតាមប្រភពព័ត៌មានរបស់ស៊ីអិនអិន ចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា យន្តហោះចម្បាំងទួរគី បានបើកការវាយប្រហារទៅលើគោលដៅ នៅក្នុងប្រទេសស៊ីរីភាគខាងជើង និងក្នុងតំបន់ Sinjar ប្រទេសអុីរ៉ាក់ភាគខាងជើង ហើយកម្លាំងទ័ពប្រដាប់អាវុធទួរគី បានចេញ សេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្លាប់ភេរវករបក្សពលករឃើដចំនួន៧០នាក់ គឺ៤០នាក់ នៅអុីរ៉ាក់ ភាគខាងជើង និង៣០នាក់ផ្សេងទៀត នៅស៊ីរីភាគឦសាន៕ ម៉ែវ សាធី