ក្រុមហ៊ុន Google បានកែប្រែមួយចំនួន ដែលបង្កើនល្បឿន រឹតតែធ្វើអោយ Gboard លើ Android មានភាពងាយស្រួលក្នុងការប្រើជាងមុន។ ឥឡូវនេះ ក្តារចុចបានភ្ជាប់មកជាមួយរបៀបកែសម្រួលអត្ថបទថ្មី និង key សញ្ញាព្រួញ ដែលអ្នកអាចប្រើយ៉ាងលឿនទៅកាន់ផ្នែកមួយ នៃអត្ថបទរបស់អ្នកដែលអ្នកចង់កែសម្រួលឬលុប។ អ្នកនឹងរកឃើញ select cut copy and paste ប៊ូតុងជាប់នឹងគ្រាប់ចុចទាំងនោះ។ អ្នកអាចចូលរាល់ដំណើរការទាំងអស់ដោយចុចប៊ូតុង G និងប្រើប្រាស់រូបតំណាងអោយកែសម្រួលអត្ថបទថ្មី ដែលមើលទៅដូចជា “I” នៅក្នុងរវាងព្រួញពីរ។
ប្រសិនបើការជ្រើស ការកាត់ និង ការចម្លងអត្ថបទដែលពុំធ្លាប់មានបញ្ហាមួយសម្រាប់អ្នក នោះអ្នកអាចរកឃើញ feature ថ្មីរបស់ Gboard មានប្រយោជន៍ជាច្រើនផ្សេងទៀត ។ ឥឡូវនេះអ្នកនឹងអាចប្ដូរទំហំ និងការដាក់ក្តារចុចនៅពេលដែលអ្នកកំពុងប្រើដៃម្ខាងសំរាប់វាយអក្សរនៅលើទូរស័ព្ទធំមួយ ឬសម្រាប់ចំនុចណាមួយនៅពេលដែលត្រូវការជាចាំបាច់។ គ្រាន់តែចុច G និងបន្ទាប់មកយករូបសញ្ញាចុចបី (…) ដើម្បីមើលឃើញជម្រើសដើម្បីជ្រើស one-handed mode។ នោះហើយជាកន្លែងដែលអ្នកអាចប្ដូរក្តារចុចរបស់អ្នកតាមបំណង។
លើសពីនេះទៀតការផ្លាស់ប្តូរទាំងពីរនេះ Google បានបន្ថែមទៀតពីការ support សម្រាប់ 22 ភាសាសំស្ក្រឹត។ ក្រុមរបស់ Gboard ធ្វើការជាមួយអ្នកនិយាយភាសាដើមកំណើតទូទាំងប្រទេសឥណ្ឌាដើម្បីទទួលបាននូវគំរូឱ្យបានគ្រប់គ្រាន់សម្រាប់ភាសាដែលមិនច្បាស់លាស់បន្ថែមទៀតក្នុងការបណ្តុះបណ្តា machine learning models របស់ខ្លួន។ ដូចនេះអ្នកមិនត្រឹមតែអាចវាយនៅក្នុងភាសាណាមួយនៅក្នុងស្គ្រីបដែលមានដើមកំណើតរបស់ពួកគេ ប៉ុន្តែនៅក្នុងអក្ខរក្រមភាសាអង់គ្លេស។ ក្តារចុចនេះ support ការសរសេរតាមសូរស័ព្ទសម្រាប់ពួកគេទាំងអស់ ដែលអាចបម្លែងអ្វីដែលអ្នកបានវាយនៅលើក្តារចុចប្រភេទ QWERTY ទៅស្គ្រីបកំណើតរបស់ពួកគេ ៕ ហេង លក្ខិណា