ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែសួររឿងមើលមុខ កាប់មួយកាំបិតបុ័ងតោដាច់សរសៃដៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយដាច់សរសៃដៃ ខណៈត្រូវជនសង្ស័យម្នាក់យកកាំបិតមកកាប់ គ្រាន់តែសំឡឹងមើលមុខចំនោះ ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី៣២ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបញ្ជាក់ថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បង្កឡើងដោយជនសង្ស័យឈ្មោះមាន ណាន់ ហៅកុយ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ សង្កាត់ ខាងលើ បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ យឿន សីហា ភេទប្រុស អាយុ29ឆ្នាំ មានទីលំនៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ចំត្រងកដៃស្តាំ១កាំបិត បណ្តាលឲ្យដាច់សរសៃដៃ ពេលដែលជនរងគ្រោះចូលទៅសួរហេតុផលករណីមើលមុខគ្នាមិនបាន ។

បច្ចុប្បន្នះ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចហៅមកសួរនាំនៅអធិការដ្នាន នគរបាលក្រុងបាត់ដំបង និងបំពេញបែបបទទៅតាមនីតិវិធី ៕ សំ វិច្ឆិកា


ចែករំលែក៖