ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបលុយពីនារីម្នាក់ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សុីម ស្រីល័ក្ខ អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកស្ត្រីជាជនសង្ស័យឈ្មោះ ប៊ុត ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពត ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីបន្ទប់ជួល ទៅទិញឥវ៉ាន់នៅខាងមុខផ្សារព្រៃទា ស្រាប់តែជនសង្ស័យដើរមកកៀកម្តងហើយម្តងទៀត ពេលនោះជនរងគ្រោះ ក៏មើលមុខរួចក៏ដើរចេញ ហើយក៏មើលមកកាបូបស្ពាយរបស់ខ្លួន ឃើញចំហររូត រួចបាត់កាបូបលុយតូចក្នុងកាបូបលុយនោះមានលុយចំនួន១៨០ដុល្លារ ពេលនោះជនរងគ្រោះបានដើរទៅរកជនសង្ស័យឃើញ ហើយក៏សួរនាំ ជនសង្ស័យបានឆ្លើយសារភាព រួចហើយជនគ្រោះ និងប្តីចាប់ប្រគល់ឱ្យសមត្ថកិច្ចចោមចៅតែម្តង ។
ក្រោយកើតហេតុជ នសង្ស័យត្រូវបានសមត្ថកិច្ចចោមចៅឃាត់ខ្លួនសួរនាំ និងចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ