ព័ត៌មានទាន់ហេតុការណ៍៖

ប្អូនប្រុសអកត្តញ្ញូគំរាមសម្លាប់បងស្រីដោយសាររឿងជំពាក់លុយ

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់បានទ្រហោយំធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ បន្ទាប់ពីរងការគំរាមសម្លាប់ពីសំណាក់ប្អូនប្រុសបង្កើត ដោយសារតែរឿងប្អូនជំពាក់លុយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​១២និង២០នាទី ថ្ងៃទី១ ខែឧសភា​ ឆ្នាំ២០១៧ ។

ជនសង្ស័យឈ្មោះ ហ៊ុន​ សាទ​ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង​សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកប្អូនប្រុសដែលគំរាមសម្លាប់នោះ ឈ្មោះ​ រិទ្ធិ​ ភេទប្រុស អាយុ២២ឆ្នាំ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ នៅមុនចូលឆ្នាំប្រពៃណីខ្មែរ​ រួបគាត់បានលក់ម៉ូតូហុងដា ឌ្រឹម ស៊េរី ឆ្នាំ២០១៦​ ទៅឲ្យឈ្មោះរិទ្ធ​ ដែលជាប្អូនប្រុសបង្កើត​ ពេលនោះប្អូនរបស់គាត់បានប្រគល់លុយឲ្យដោយនៅខ្វះចំនួន១០០ដូល្លារ។ ក្រោយមក រហូតមកដល់ថ្ងៃ១ ខែឧសភា ឆ្នាំ២០១៧​ រួបគាត់បានទារលុយដែលប្អូនជំពាក់ចំនួន១០០ដុល្លារនោះ តែបែរជាប្អូនប្រុសគាត់មិនព្រមសងដោយគំរាមសម្លាប់ទាំងប្តីប្រពន្ធរូមទាំងកូនទៀត ។

ដោយសារតែមានការភ័យខ្លាច ទើបរួបគាត់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីសុំដាក់ពាក្យបណ្តឹងទុកជាមុន ៕ សុខាសែនជ័យ


ចែករំលែក៖