ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយស្តីបន្ទោសរឿងផឹកស៊ី និងបំផ្លាញទ្រព្យសម្បត្តិអន់ចិត្តលេបថ្នាំធ្វើអត្តឃាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេអះអាងថា អន់ចិត្តម្ដាយស្តីបន្ទោសបន្តិចបន្ទួចរឿងផឹកស៊ី និងបំផ្លាញទេព្យសម្ប បានលេបថ្នាំងងូយដេកធ្វើអត្តឃាត។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ,ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា ជនរងគ្រោះលេបថ្នាំធ្វើអត្តឃាតឈ្មោះ ហង្ស តារា ភេទប្រុស អាយុ ២៤ឆាំ្ន សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានបន្តថា ក្រោយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធចុះស្រាវជ្រាវឃើញថា ប៉ុន្មានថ្ងៃមុននេះ ជនរងគ្រោះបានផឹកស៊ីស្រវឹងជោគជាំ ហើយបានរករឿង និងវាយបំផ្លាញទ្រព្យសម្បាតិក្នុងផ្ទះ ក្រោយមកម្ដាយបានស្តីបន្ទោសបន្តិចបន្ទួចក្នុងករណីខាងលើ បែបទំនងធ្វើឲ្យកូនរូបនេះអាក់អន់ចិត្តរត់ទៅពួនសម្ងំលេបថ្នាំងងូយដេកច្រើនគ្រាប់ ខណៈនោះក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបាននាំគ្នាបញ្ជូន ទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផងដែរ ប៉ុន្តែករណីនេះធ្ងន់ពេកទើបក្រុមគ្រួពេទ្យជួយសង្រ្គោះមិនបាន។

ប្រភពព័ត៌មានខាងលើបន្តទៀតថា លទ្ធផលក្នុងការស្រាវជ្រាវនានាជុំវិញកន្លែងកើតហេតុ ឃើញថា ពុំមានស្លាកស្នាមអ្វីគួរសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន


ចែករំលែក៖