ខេត្តព្រះសីហនុ៖ នារីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយថ្នាំញៀន៣កញ្ចប់ ។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្រុម៨ ភូមិ៥ សង្កាត់៤ ក្រុង_ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងការិយាល័យបទល្មើសគ្រឿញៀនអាវុធហត្ថខេត្តបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់៖ ឈ្មោះសាន នី ភេទស្រី អាយុ២១ឆ្នាំ មុខរបររត់តុ មានស្រុកកំណើតខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅក្រុម៨ ភូមិ៥ សង្កាត់៤ ក្រុង_ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា ជាមួយគ្នានេះ បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន៣កញ្ចប់ស្មើ៧.១៥ក្រាម និងទូរស័ព្ទដៃចំនួន៣គ្រឿង ។
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី ៕ ឆ្លាម សមុទ្រ