ខេត្តក្រចេះ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងសិប្បកម្មមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជា ពលរដ្ឋរួមនឹងសមត្ថកិច្ចចុះជួយបាញ់ទឹក ពន្លត់។
ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្រែ ស្តៅ សង្កាត់អូរឫស្សី ក្រុង-ខេត្តក្រចេះ។
សមត្ថកិច្ចបានបន្តថា ម្ចាស់រោងសិប្ប កម្មខាងលើឈ្មោះ ហេង ស្រុង ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាង លើ។ ករណីនេះបានបំផ្លាញរោងសិប្បកម្ម មានទំហំ៨ម៉ែត្រគុណនឹង២០ម៉ែត្រធ្វើអំពីឈើប្រក់សង្ក័សី ឆេះអស់ទាំងស្រុងបើគិតជាទឹកប្រាក់សរុបជាង១ម៉ឺនដុល្លារ និងប្រើប្រាស់រថយន្ត៣គ្រឿងបាញ់ទឹកចំនួន១៥ រថយន្តទើបអគ្គិភ័យនេះរលត់ទៅវិញ។ អគ្គិភ័យនេះមិនបណ្តាលឲ្យមានអ្នករង របួសនោះទេ។
បើតាមម្ចាស់សិប្បកម្មបានឲ្យដឹងថា ករណីអគ្គិភ័យនេះកើតឡើងបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ខណៈដែលអាកាសធាតុ ក្តៅខ្លាំង ៕ សហការី