ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧នេះ លោកជេត សារឿន និពន្ធនាយករងកាសែតនគរវត្ត តំណាងឲ្យលោកស្រីអគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្ត រួមជាមួយនឹងសហការី បាននាំយកបច្ច័យរបស់ថ្នាក់ដឹកនាំ បុគ្គលិក សហការី មជ្ឈមណ្ឌលព័ត៌មាននគរវត្តទៅចូលរួមបុណ្យសពឪពុកបង្កើតរបស់លោកអ៊ុក ស៊ុនហេង និពន្ធនាយកកាសែតនគរវត្ត ស្ថិតនៅភូមិតានង់ ឃុំតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីព្រលប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ ។
តាងនាំឲ្យថ្នាក់ដឹកនាំបុគ្គលិក សហការី មជ្ឈមណ្ឌលព័ត៌មាននគរវត្តទាំងអស់ សូមសម្តែងនូវទុក្ខក្រៀមក្រំយ៉ាងក្រៃលែងចំពោះការទទួលមរណភាពរបស់ឪពុកលោកអ៊ុក ស៊ុនហេង យ៉ាងក្រៃលែង ៕ ប្រថ្នា