ព័ត៌មានទាន់ហេតុការណ៍៖

បន្តបង្ក្រាបមុខសញ្ញាបក្ខពួកជាមេក្លោងជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចបន្តបង្ក្រាបមុខសញ្ញាបក្ខពួកជាមេក្លោងជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា តាមលទ្ធផលក្នុងការបន្តបង្ក្រាបជាក់ស្តែងលើមុខសញ្ញាបក្សពួកជាមេក្លោងជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចបង្រ្កាបកាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី១ ខែឧសា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ។

ប្រភពបន្តថា ក្រោយពីប្រើប្រាស់វិធានការជំនាញយកចម្លើយនៅវេលាម៉ោង១៧និង០០នាទី ឈ្មោះប៉ែន ចាន់ណែត បានសារភាពថាៈ ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ភាព ភេទស្រី អាយុ៣៥ ស្នាក់បន្ទប់ជួលលេខ៦៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ភ្លាមនោះដោយបានតម្រុយពីទីលំនៅឋានរបស់មុខសញ្ញាជាមេក្លោងឈ្មោះ ភាព ខាងលើ៎ កម្លាំងជំនាញបានកំណត់ពេលវេលាធ្វើសកម្មភាព និងភិនភាគអត្តសញ្ញាណ ព្រមទាំងបន្ទប់ជួលដែលជនសង្ស័យជាមេក្លោងស្នាក់នៅ លុះមកដល់វេលាម៉ោង ១៩និង៤០នាទី ថ្ងៃ ខែ ឆ្នាំដដែល កម្លាំងជំនាញហ៊ុំព័ន្ធបង្រ្កាបជនសង្ស័យជាមេក្លោងខាងលើស្ថិតនៅចំណុចផ្ទះលេខ៦៣ ក្រុម៥ ផ្លូវ១០៧ ភូមិ៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ជាលទ្ធផលកំលាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀតរួមមាន ១ ឈ្មោះ ព្រុំ សុភាព ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំខាងលើ ជាមេក្លោង ២ ឈ្មោះ ចិន ធីលឿង ភេទស្រី អាយុ២២ឆ្នាំ ជនជាតុវៀតណាម ស្នាក់សង្កាត់ឫស្សីកែវ ។

ក្រោយមកសមត្ថកិច្ចបានឆែកឆេរ រកឃើញវត្ថុតាងក្រាមពណ៌សថ្លាចំនួន១០កញ្ចប់ ក្នុងនោះមាន៦កញ្ចប់ធំបន្ថែមទៀត។

សរុបក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និក្រាមពណ៌សថ្លាចំនួន១៣កញ្ចប់ ដោយក្នុងនោះមាន៧កញ្ចប់ធំ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ និងឧបករណ៍ផ្សេងៗសំរាប់ធ្វើសកម្មភាពមួយចំនួន ។

នៅចំពោះមុខកម្លាំងអធិការដ្ឋានកំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖