ភ្នំពេញ៖ សិល្បកររួមមានតារាសម្តែង តារាចម្រៀង ពិធីករ តារាកំប្លែង ប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពិធីសំណះសំណាល ជាមួយបេក្ខជនក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧នេះ នាភោជនីយដ្ឋានមង្គលឧត្តមក្រោមវត្តមានលោកអភិបាលខណ្ឌមានជ័យ ។
នេះជាពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់គណៈកម្មាធិការបក្សមូលដ្ឋានសង្កាត់គណៈសាខាបក្សភូមិអនុសាខាបក្ស និងសមាជិកបក្សរបស់គណៈបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។ នាឱកាសនោះមានការចូលរួមពីលោកពេជ្រកែវមុនីអផិបាលនៃគណអភិបានខណ្ឌមានជ័យលោកទូចសំអុលបេក្ខជនចៅសង្កាត់ស្ទឹងមានជ័យ២និងសិល្បករមួយចំនួនដូចជានាយឃ្លោកនាយសានម៉ៅអ្នកនាង ចន ច័ន្ទលក្ខិណា លោកអ៊ឹម ជីវ៉ា អ្នកនាងប៉េង ប៉ោង ស្រីពៅ មុខឈើ ក្រុមតារាបង្ហាញម៉ូដញឹម ចាន់ថន អោក សុម៉ាវត្តី អោកសុម៉ាលីតា នាយសង់ សេត លោកគន់ រៀមរតនៈ លោកដា ពិធីករ លោកលី ហួរ អ្នកស្រីសុខា ព្រមទាំងសិល្បករជាច្រើនទៀត ។
លោកពេជ្រ កែវមុនី អភិបាលនិងគណៈអភិបាលខណ្ឌមានជ័យបានមានប្រសាសន៍ថា នេះជាការជួបជុំសួរសុខទុក្ខជូនប្រជាពលរដ្ឋដើម្បីបន្តពិភាក្សារកដំណោះស្រាយជាបន្តបន្ទាប់ទៀតនៅក្នុងមូលដ្ឋានក្នុងន័យរកភាពល្អប្រសើរក្នុងការរស់នៅរបស់បងប្អូនយើងបន្ថែមទៀត។ ជាមួយគ្នានេះថ្នាក់ដឹកនាំយើងនៅតែបន្តជួយគិតគូដល់ប្រជាជនយើងជាប្រចាំនិងសូមអភ័យទោសប្រសិនបើមានកំហុសឆ្គងកន្លងមករបស់មន្ត្រីអសកម្មមួយចំនួនដែលបំពេញតួនាទីមិនបានល្អយើងនិងកែតម្រូវចំនុចខ្វះខាតដើម្បីឆ្ពោះទៅមាគ៌ាមួយប្រកបដោយសញ្ញាសន្តិភាពទាំងអស់គ្នា ។ រាជរដ្ឋាភិបាលនឹងមិនបណ្តោយឲ្យបងប្អូនជួបបញ្ហាដោយមិនអើពើនោះឡើយដូចនេះក្នុងនាមជាអាជ្ញាធរពិតជារីករាយដោះស្រាយជូនបងប្អូនយើងតាមសំណូមពរផងដែរ។នាពិធីខាងលើក្រៅពីការសម្តែងសិល្បៈក៍មានការចាប់់រង្វាន់ជាច្រើនជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែសប្បាយរីករាយនិងមានភាពស្និតស្នាលផងដែរដោយរង្វាន់មានជាច្រើនសម្រាប់ជាកាដូជូនអ្នកចូលរួម។
ក្រៅពីការសំណះសំណាល និងសាកសួរសុខទុក្ខមន្ត្រីបក្ស នាឱកាសនេះក៏មានកម្មវិធីចាប់រង្វាន់ កម្មវិធីសម្តែងទស្សនីយភាពសិល្បៈពីសិល្បករជាច្រើនដូចជាការបង្ហាញម៉ូតសំលៀកបំពាក់ ឈុតឆាកកំប្លែង សៀករហ័សកម្ម ច្រៀង និងការទទួលអាហារសាមគ្គីជាដើម។
សិល្បករដែលបានស្ម័គ្រចិត្តចូលរួមកម្មវិធីនាពេលនោះ បានបង្ហាញពីអារម្មណ៍រីករាយសប្បាយចិត្តដែលបានចូលរួមបង្កើតបរិយាកាសសប្បាយៗជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ សិល្បករក៏បានថ្លែងអំណរគុណចំពោះអភិបាលខណ្ឌមានជ័យដែលបានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមូលដ្ឋាន និងបង្កើតបរិយាកាសជួបជុំសម្រាប់ប្រជាពលរដ្ឋជាមួយនិងសិល្បករ៕ វឌ្ឍនា