ខេត្តកំពង់ធំ ៖ ប្រឡាយទឹកមួយកន្លែងបានឆក់យកជីវិតក្មេងប្រុសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើង កាលពីរសៀលម៉ោង៣ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ប៉ុន លីហ័រ ភេទប្រុស អាយុ៤ឆ្នាំ ឪពុកឈ្មោះពុំ ប៉ុក ភេទប្រុស អាយុ៣១ឆ្នាំ និងម្តាយឈ្មោះ វ៉េ វិត អាយុ៣០ឆ្នាំ ភូមិចតុលោក ឃុំបារាយណ៍ ខេត្តកំពង់ធំ។
មុនពេលកើតហេតុក្មេងបាន នាំគ្នាទៅងូតទឹកប្រឡាយខាងក្រោយផ្ទះ ដូចសព្វមួយដងនៅចំណុចតំបន់អភិវឌ្ឍន៍តា សុក សាន ។
មូលហេតុៈ ទៅតាមម្ដាយរាវខ្ចៅខ្ចង ហើយទុកកូនឲ្យនៅលេង និងរោងជាមួយក្មេងៗពីរទៅបីនាក់តូចៗគ្នាវា ទើបក្មេងរងគ្រោះចុះលេងទឹកជាមួយគ្នាវាតែលង់តែម្នាក់ដោយសារវាទៅកន្លែងជ្រៅ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើកុសល្យវិច័យលើសាកសពរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយលង់ទឹកមែន ទើបប្រគល់សាកសពជូនឪពុកម្ដាយ សាច់ញាតិក្រុមគ្រួសារយកមកធ្វើបុណ្យ តាមប្រពៃណី និងអំពាវនាវដល់ប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពកូនៗរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់កុំប្រហែលដូច្នេះទៀត៕ ប៊ុន រិទ្ធី