ព័ត៌មានទាន់ហេតុការណ៍៖

តុលាកាសម្រេចអនុញ្ញាតឲ្យលក់សត្វចិញ្ចឹមតាមការស្នើសុំរបស់លោកមេធាវីលើសំណុំរឿងព្រហ្មទណ្ឌ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោកចៅក្រមសើុបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចអនុញាតឲ្យលក់សត្វចិញ្ចឹម តាមការស្នើសុំរបស់មេធាវី លើសំណុំរឿងព្រហ្មទណ្ឌលេខ ១៧២ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

ករណីខាងលើអនុវត្តន៍ឡើងនាព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា យោងតាមដីសម្រេចលេខ ៧២២ ពត/១៧ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ចេញដោយលោក សុន នាថធាវី ចៅក្រមសុើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ១៧២ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យសើបសួរលេខ ៤០៩ អក/១៧ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ របស់កាយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ពាក្យសុំការពារក្តី ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ របស់មេធាវី ប្លុង សេដ្ឋា ។ លិខិតប្រគល់សិទ្ធិ ចាត់ចែង(លក់) ទ្រព្យសម្បាតិ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ របស់ឈ្មោះ កែម រ៉ែន និងឈ្មោះ ប្រឹម ខន។ ពាក្យសុំគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បាតិ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ របស់មេធាវី ប្លុង សេដ្ឋា ។ ដីកាបញ្ជូនឲ្យឆ្លើយតប ៧១៥ ពស/ព្រស ចុះចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តពោធិ៍សាត់(យោងតាមស្ថានភាពចាំបាច់ និងជាក់ស្តែងចំពោះមុខ)។

ប្រភពព័ត៌មានខាងលើបន្តថា ដូច្នេះហើយទើបលោក សុន នាថធាវី ចៅក្រម សុើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ១/.សម្រេចអនុញ្ញាតិឲ្យលោកមេធាវី ប្លុង សេដ្ឋា និងលោក សំ សិនណារ៉ា លក់សត្វចិញ្ចឹមរបស់ឈ្មោះ កែម រ៉ែន និងឈ្មោះ ប្រឹម ខន សត្វជ្រូកតូចធំចំនួន ១៧ក្បាល លក់បានសាច់ប្រាក់ចំនួន ៤០.៧៧៥០០រៀល និងសត្វគោតូចធំចំនួន ០៨ក្បាល លក់បានសាច់ប្រាក់ចំនួន ១១.៥០០០០រៀល សត្វជ្រូក និងសត្វគោតូចធំសរុបចំនួន ២៥ក្បាល លក់បានសាច់ប្រាក់សរុបចំនួន ១៥.៥៧៧.៥០០រៀល ហើយសាច់ប្រាក់ទាំងចំនួន ១៥.៥៧៧.៥០០រៀល ដែលលក់សត្វចិញ្ចឹម(ជ្រូកគោ)ខាងលើ ២/.ប្រាក់ដែលលក់បានមួយចំណែក ត្រូវយកទៅផ្គត់ផ្គង់ជីវភាព និងការសិក្សាកូនៗរបស់ឈ្មោះ កែម រ៉ែន និងឈ្មោះ ប្រឹម ខន មួយចំណែកទៀតត្រូវយកមកតំកល់ទុកនៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធានាលើសំណងការខូចខាតក្នុងសំណុំរឿងព្រហ្មទណ្ឌ។

គួររំលឹកថា៖ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ នៅវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីហឹង្សាដោយចេតនាមួយបានកើតឡើងរវាងគ្រួសារជនសង្ស័យឈ្មោះ កែម រ៉ែន និងឈ្មោះ ប្រឹម ខន និងគ្រួសារជនរងគ្រោះស្លាប់ឈ្មោះ ធូ សាម៉េត។ ដោយទំនាស់ព្រំដីឈានដល់ផ្ទុះហិង្សាធ្វើឲ្យកូនៗឈ្មោះ កែម រ៉ែន និងប្រពន្ធឈ្មោះ ប្រឹម ខន(ឃុំខ្លួន)ជាអ្នកពន្យុះចំនួន ០៣នាក់ បងប្អូនបង្កើតព្រួតគ្នាកាប់ឈ្មោះ ធូ សាម៉េត ស្លាប់ក្នងថ្លុកឈាម៕ ប៉ឹម ពិន


ចែករំលែក៖