ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ដីធ្លីដ៏រាុំរ៉ៃធ្វើឲ្យប្រជាពលរដ្ឋចំនួន១៦០គ្រួសាររស់នៅដោយគ្មានបណ្ណកម្មសិទ្ធិ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ រស់នៅភូមិច្រឹងខាងកើត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរ មានជ័យ កើតមានទំនាស់ដីធ្លីក្នុងភូមិ និងដីបង្កបង្កើនផលមិនមានប្លង់កម្មសិទ្ធិ ត្រូវ បានលោក ស ថាវី អភិបាលនៃគណៈអភិ បាលខេត្ត ចុះសម្រួលដោះស្រាយ និងជំរុញជំនាញសុរិយោដីខេត្តឲ្យចុះសិក្សាដើម្បីធ្វើប្លង់ជូនពលរដ្ឋ ។

នេះបើតាមការលើកឡើងពីលោក ស ថាវី កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋទាំង១៦០ គ្រួសារនៅក្នុងមូលដ្ឋាន ។

លោកក៏បានសន្យាចំពោះបងប្អូនប្រជាពលរដ្ឋថា ទំនាស់ដីធ្លីរុាំរ៉ៃនៅក្នុងភូមិមានដីបង្កបង្កើតផលរបស់បងប្អូននេះ លោក នឹងរៀបចំឲ្យមន្ត្រីជំនាញសុរិយោដីពន្លឿនការដោះស្រាយ និងធ្វើប្លង់កម្មសិទ្ធិឲ្យបាន ឆាប់ៗនេះ។

ការលើកឡើងរបស់លោកអភិបាលខេត្តធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលលោកបានសន្យាចេញប្លង់កម្មសិទ្ធិដីបង្កបង្កើនផលជូននោះ ៕ សហការី


ចែករំលែក៖