ព័ត៌មានទាន់ហេតុការណ៍៖

អេសស៊ីជីបញ្ចេញផលិតផលច្នៃប្រឌិតថ្មីៗសម្រាប់ជីវិតរស់នៅបែបទំនើបក្នុងពិពណ៌ស្ថាបត្យកម្មឆ្នាំ២០១៧ប្រទេសថៃ

ចែករំលែក៖

ទីក្រុងបាងកក៖ ក្រុមហ៊ុនអេសស៊ីជី ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ាន ជាពិសេសក្នុងអាជីវកម្មសំណង់និងសម្ភារៈសំណង់បានបង្ហាញផលិតផលថ្មីៗចុងក្រោយរបស់ខ្លួនក្នុងការតាំងពិពណ៌ស្ថាបត្យកម្មឆ្នាំ២០១៧ប្រទេសថៃដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិពណ៌Impact Muangthong Thani ទីក្រុងបាងកក។សម្រាប់អេសស៊ីជីប្រធានបទនៃការតាំងបង្ហាញឆ្នាំនេះគឺ“គេហដ្ឋានក្នុងក្តីស្រមៃរបស់អ្នក”ដែលតាំងបង្ហាញជាសាធារណៈលើផ្ទៃ១៣០០ម៉ែត្រការ៉េក្នុងសាលChallenger Hall នៃមជ្ឈមណ្ឌលពិពណ៌Impact Muangthong Thani ។

ព្រឹត្តិការណ៍តាំងពិពណ៌ស្ថាបត្យកម្មឆ្នាំ២០១៧ឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី៣ ដល់៧ ឧសភា ឆ្នាំ២០១៧។

លោក Nithi Pattarachoke អគ្គនាយករងផ្នែកទីផ្សារក្នុងស្រុកសម្រាប់អាជីវកម្មស៊ីម៉ង់ត៍ និងសម្ភារៈសំណង់នៃក្រុមហ៊ុនអេសស៊ីជីបានមានប្រសាសន៍ថា“អេសស៊ីជីបានបន្តចូលរួមក្នុងការតាំងពិពណ៌ស្ថាបត្យកម្មប្រចាំឆ្នាំដែលឆ្នាំនេះយើងបានបង្ហាញផលិតផលនិងបច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុតសម្រាប់គេហដ្ឋាននិងការសាងសង់ក្រោមប្រធានបទ“គេហដ្ឋានក្នុងក្តីស្រមៃរបស់អ្នក”។ដើម្បីការរស់នៅកាន់តែល្អប្រសើរស្វែងរកគេហដ្ឋានក្នុងក្តីសុបិន្តរបស់អ្នកនិងស្វែងយល់អំពីផលិតផលថ្មីៗប្រកបដោយគុណភាពរបស់យើងដែលមានគ្រប់យ៉ាងតាំងពីដំបូងប្រក់ដល់ឥដ្ឋការ៉ូ។ក៏មានបង្ហាញក្នុងឆ្នាំនេះផងដែរគឺSCG Eldercare ជាផលិតផលជំនាន់ថ្មីដើម្បីសម្រួលដល់ការរស់នៅក្នុងគេហដ្ឋានសម្រាប់មនុស្សចាស់ដោយផលិតផលរបស់យើងនឹងជួយសម្រួលការលំបាករបស់ពួកគាត់និងផ្តល់សេរីភាពដល់ពួកគាត់កាន់តែច្រើនដើម្បីការរស់នៅប្រកបដោយក្តីរីករាយ។”

បន្ថែមពីSCG Eldercare ដែលផ្តោតលើការថែទាំមនុស្សចាស់ យើងក៏ឃើញមានការបង្ហាញផលិតផលថ្មីៗបំផុតក្នុងផ្នែកសម្ភារៈសំណង់ពីម៉ាកយីហោអេសស៊ីជីស៊ីម៉ង់ត៍ម៉ាកខ្លាការ៉ូនិងសម្ភារៈបន្ទប់ទឹកម៉ោកCotto បង្អួចនិងទ្វាម៉ាកWindsor បេតុងទម្ងន់ស្រាលប្រភេទQ-CON និងដំបូលថ្លាម៉ាកShinkolite ថ្មម៉ាបចង្ក្រានបាយម៉ាកGEOLUXE ដែលសុទ្ធសឹងជាផលិតផលនិងម៉ាកយីហោមានគុណភាពរបស់ក្រុមហ៊ុនអេសស៊ីជី។

លោកSanit Ketsuwan នាយកផ្នែកច្នៃប្រឌិត និងបច្ចេកវិទ្យានៃក្រុមហ៊ុនអេសស៊ីជីស៊ីម៉ង់ត៍និងសម្ភារៈសំណង់បានមានប្រសាសន៍ថា“ការរំលេចសំខាន់មួយទៀតក្នុងឆ្នាំនេះគឺបច្ចេកវិទ្យាសម្រាប់គេហដ្ឋានល្អប្រសើរដែលយើងហៅថា“SCG Living Tech” (បច្ចេកវិទ្យាសម្រាប់ការរស់នៅពីអេសស៊ីជី) ។យើងផ្តោតលើមុខព្រួញចំនួនបីដែលទីមួយផ្តោតលើការរស់នៅប្រកបដោយផាសុខភាព។សម្រាប់ផ្នែកនេះយើងមានផលិតផលដែលមានមុខងារដូចជាសម្រួលសីតុណ្ហភាពក្នុងផ្ទះមិនអោយក្តៅខ្លាំងឬត្រជាក់ខ្លាំងប្រព័ន្ធខ្យល់ដែលជួយកាត់បន្ថយជាតិសំណើមក្នុងផ្ទះនិងអនុញ្ញាតឱ្យមានលំហូរខ្យល់ល្អខណៈទប់ស្កាត់សំឡេងរំខានពីខាងក្រៅទៀតផង។ទីពីគឺយើងមានផលិតផលក្នុងគេហដ្ឋានដែលជួយអោយសមាជិកគ្រួសាររស់នៅជុំគ្នាប្រកបដោយសុខភាពល្អសុវត្ថិភាពនិងភាពងាយស្រួល។ចុងក្រោយយើងផ្តោតលើការសន្សំសំចៃថាមពលដែលយើងមានផលិតសម្ភារៈសំណង់ប្រព័ន្ធបំពាក់ក្នុងគេហដ្ឋាននិងផលិតផលដែលជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅក្នុងផ្ទះនិងសន្សំសំចៃថាមពល។”

បន្ថែមពីនេះយើងក៏បានឃើញផងដែរនូវការច្នៃប្រឌិតថ្មីជាមួយនឹងបច្ចេកវិទ្យាព្រីនស៊ីម៉ង់ត៍3D ។ ដោយបានសហការជាមួយលោកAnon Pairot ដែលជាអ្នករចនាម៉ូដកំពូលមួយរបស់ប្រទេសថៃអេសស៊ីជីបានរចនានិងប្រើបច្ចេកវិទ្យាព្រីនស៊ីម៉ង់ត៍3D ដើម្បីបង្កើតទៅជាគ្រឿងសង្ហារឹមពិសេសៗមួយចំនួន។គ្រឿងសង្ហារឹមផលិតពីស៊ីម៉ង់ត៍ដោយប្រើបច្ចេកវិទ្យាព្រីនស៊ីម៉ង់ត៍3D ចំណាយពេលប្រមាណ១២ម៉ោងប៉ុណ្ណោះដើម្បីបង្កើត។នេះគឺជាការបោះជំហានមួយទៀតក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព្រីនស៊ីម៉ង់ត៍3D អោយក្លាយទៅជាបច្ចេកវិទ្យាដែលអតិថិជនអាចប្រើប្រាស់ដើម្បីបង្កើតវត្ថុតូចធំដោយខ្លួនឯង។លោកSanit Ketsuwan បានលើកឡើងថា“យើងសង្ឃឹមថាឆ្នាំនេះអ្នកចូលរួមទទួលបានអារម្មណ៍រីករាយជាមួយនឹងផលិតផលប្លែកៗថ្មីៗដែលអេសស៊ីជីបានបង្កើតឡើងដើម្បីបំពេញតម្រូវការក្នុងការលើកកម្ពស់ការរស់នៅអោយកាន់តែល្អប្រសើរជាងមុន។ដូចគ្នានេះដែរលោក សង្ឃឹមថាសិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សាអាចទទួលបានធាតុចូលពីគំនិតរចនាថ្មីៗទាំងនេះនិងទទួលការបំផុសគំនិតដើម្បីបង្កើតការច្នៃប្រឌិតថ្មីដែលកាន់តែប្រសើរបន្ថែមទៀត៕ វឌ្ឍនា


ចែករំលែក៖