ព័ត៌មានទាន់ហេតុការណ៍៖

មិត្តស្រីល្បួងចូលដេកផ្ទះសំណាក់ឲ្យសង្សារចាប់រំលោភរហូតបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ ត្រូវមិត្តភក្តិស្រីដែលទើបស្គាល់គ្នាបាន១ខែ ល្បួងផឹកស្រាឲ្យស្រវឹងហើយចូលផ្ទះសំណាក់ ដោយនាំមនុស្សប្រុសចូលជាមួយ ក៏ត្រូវបានមនុស្សប្រុសនោះចាប់រំលោភបានសម្រេច រួចគេចខ្លួនបាត់ទាំងមិត្តភក្តិស្រី និងមនុស្សប្រុសនោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះសំណាក់សុធារស ជាប់ផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នារីរងគ្រោះមានឈ្មោះវ.ច.វ. អាយុ១៩ឆ្នាំ មានមុខរបរជានារីខារ៉ាអូខេ ក្នុងក្រុងបាវិត និងមានស្រុកកំណើត ខេត្តតាកែវ ។

បើតាមការរៀបរាប់ពីនារីរងគ្រោះឲ្យដឹងថានាងបានមកពីក្រុងបាវិតពីរនាក់មិត្តភក្តិស្រីខាងលើ ហើយបាននាំគ្នាចូលក្លឹបផឹកស្រាជិតអស់១កេះ ហើយមិត្តភក្តិនាងបាននាំសង្សារប្រុសមកជាមួយផងដែរ ។

ក្រោយពីផឹកស្រាស្រវឹងរួច ពួកគេទាំង៣នាក់ ប្រុសម្នាក់ ស្រី២នាក់បាននាំគ្នាចូលដេកផ្ទះសំណាក់ខាងលើ ដោយជួលបន្ទាប់មួយមានគ្រែ២ ហើយនារីរងគ្រោះបានដេកគ្រែមួយតែឯង ខណៈយប់ជ្រៅបន្តិច បុរសម្នាក់ដែលសង្សារមិត្តភក្តិរបស់ខ្លួនបានចាប់រំលោភរហូតបានសម្រេច រួចបាននាំគ្នាគេចខ្លួនបាត់ ។

ក្នុងនោះដែរ ម្ចាស់ផ្ទះសំណាក់មិនបានហាមឃាត់ពីរនាក់ដែលជាជនបង្ក និងមិត្តភក្តិនោះទេ ធ្វើឲ្យនារីរងគ្រោះចុះពីផ្ទះសំណាក់ស្រែកយំ សុំការជួយអន្តរាគមន៍ពីសមត្ថកិច្ច និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះយ៉ាងខ្លាំង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយនាំនារីរងគ្រោះ និងម្ចាស់ផ្ទះសំណាក់ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីដាក់ពាក្យបណ្ដឹង ហើយសួរនាំ និងរកដំណោះស្រាយតាមនីតិវិធី ៕ ភារ៉ាដង្កោ


ចែករំលែក៖