ព័ត៌មានទាន់ហេតុការណ៍៖

វិបត្តិក្នុងគ្រួសារបង្ខំឲ្យបុរសម្នាក់យកប្រេងម៉ាស៊ូតចាក់ស្រោចខ្លួនរួចដុតធ្វើអត្តឃាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានវិបត្តិក្នុងក្រុមគ្រួសារ រហូតដល់ទប់ចិត្តមិនបាន ធ្វើសកម្មភាពយកប្រេងម៉ាស៊ុតស្រោចខ្លួន រួចដុតសម្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម នៅក្នុងគំនរឫស្សី ដីឡូត៍មួយកន្លែង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ អង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ការ ស្លាប់របស់បុរសនេះដំបូងឡើយគេនឹក ស្មានថាជារឿងឃាតកម្មតែក្រោយពេល សមត្ថកិច្ចស្រាវជ្រាវអស់រយៈពេលច្រើន ម៉ោងទើបដឹងថា ជារឿងជនរងគ្រោះធ្វើ អត្តឃាតទៅវិញ។

តាមការបញ្ជាក់ពីសាច់ញាតិជនរង គ្រោះបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ណូន សំណាង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរអ្នកដឹកក្រដាសកាតុងរោង ចក្រ រស់នៅក្នុងភូមិស្លែងគង់ ឃុំដេីមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រភពដដែលបានបន្ដថា ជារៀងរាល់ ថ្ងៃជនរងគ្រោះ និងប្រពន្ធរបស់គាត់តែង តែចេញពីផ្ទះនៅម៉ោង៦ព្រឹកដេីម្បីទៅដឹក ក្រដាសកាតុងនៅតាមបណ្ដារោងចក្រនៅ ក្នុងរាជធានីភ្នំពេញ។ លុះមកដល់ព្រឹកកេីត ហេតុប្ដីរបស់គាត់បានចេញរថយន្ដតែម្នាក់ ដូច សព្វមួយដង ដោយទុកប្រពន្ធឲ្យនៅផ្ទះ ព្រោះប្រពន្ធរបស់គាត់ជាប់រវល់ជួយហែ ជំនូនរៀបមង្គលការកូនអ្នកជិតខាង។ លុះ មកដល់ម៉ោងកេីតហេតុខាងលេីទេីបមាន គេរាយកាណ៍ប្រាប់ថាគេបានឃេីញបុរសម្នាក់ដែលបេីករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-8343 ត្រូវបានគេសម្លាប់យកមកដុតចោលនៅ គំនរឫស្សី ក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ក្រោយពី ទទួលបានព័ត៌មានភ្លាមប្រពន្ធរបស់គាត់ បានមកដល់កន្លែងកេីតហេតុទេីបដឹងថា ជាប្ដីរបស់ខ្លួនស្លាប់ក្នុងភ្នក់ភ្លើងដោយផ្សែង រុំខ្មៅពេញខ្លួនក៏យំសោកបោកខ្លួនរហូត សន្លប់។

ក្រោយពេលកេីតហេតុខាងសមត្ថកិច្ច ជំនាញបានចុះមកធ្វេីកោសល្យវិច័យទេីប ដឹងថាបុរសខាងលេីនេះពិតជាស្លាប់ដោយ សារករណីឃាតកម្មពិតប្រាកដមែន ដោយ ឃាតកសម្លាប់រួចយកប្រេងម៉ាស៊ូតស្រោច លើសពដុតបំបិទដាន។ ប៉ុន្តែគ្មានប្រភព ណាអាចបញ្ជាក់ប្រាប់ថា ជនរងគ្រោះត្រូវ គេសម្លាប់នៅទីណាហើយដឹកយកមកដុត ចោលនៅកន្លែងកើតហេតុ ឬសម្លាប់និង ដុតនៅកន្លែងកើតហេតុនោះទេ ខណៈ ដែលគេឃើញមានប៊ីដុងប្រេងចំណុះ៣០ លីត្រមួយមានបន្សល់ទុកប្រេងម៉ាស៊ូតជាង កន្លះប៊ីដុងនៅចម្ងាយ២ម៉ែត្រ និងរថយន្ត របស់ជនរងគ្រោះនៅចម្ងាយ១០ម៉ែត្រពី សព។

លោក ជឹម ស៊ីថា អធិការនគរបាល ខណ្ឌដង្កោបានបញ្ជាក់ប្រាប់ថាលោកនិងស្រាវជ្រាវទៅលេីករណីខាងលេីនេះដោយ យកចិត្តទុកដាក់ដេីម្បីតាមចាប់ជនដៃដល់ យកមកដាក់ទោសទៅតាមផ្លូវច្បាប់ឲ្យ ទាល់តែបានខណៈដែលលោក និងសមត្ថ កិច្ចជំនាញសន្និដ្ឋានថា ករណីនេះកើតឡើង ដោយសាររឿងគំនុំយ៉ាងសីុសាច់ហុតឈាម រវាងឃាតកនឹងជនរងគ្រោះ។

យ៉ាងណាក្នុងករណីនេះសមត្ថកិច្ចហាក់មិនជឿថាជារឿងឃាតកម្មនោះទេក៏នាំគ្នាស្រាវជ្រាវតាមជំនាញទើបដឹងថា គឺជា រឿងអត្តឃាតទៅវិញ។ អធិការនគរបាល ខណ្ឌដង្កោ លោក ជឹម ស៊ីថា បានឲ្យដឹង ថា ករណីនេះជារឿងអត្តឃាតដោយជន រងគ្រោះយកប្រេងម៉ាស៊ូតដុតសម្លាប់ ខ្លួនឯងមិនមែនជារឿងឃាតកម្មនោះ ឡើយ។ លោកអធិការបានលើកឡើង យ៉ាងដូច្នេះដោយបង្ហាញពីហេតុផល ដោយយោងទៅតាមកោសល្យវិច័យនៅ កន្លែងកើតហេតុ និងសួរនាំទៅលើសាច់ ញាតិរបស់សពមានទាំងប្រពន្ធ និងបងប្អូន ដោយចុះទៅដល់ផ្ទះជនរងគ្រោះនៅឯ ស្រុកកណ្ដាលស្ទឹងទៀតផង។

បើតាមលោកអធិការខណ្ឌដង្កោបញ្ជាក់ ថា ជនរងគ្រោះត្រូវបានប្រពន្ធប្រាប់ថា កាលពី៣ថ្ងៃមុន ប្ដីរបស់ខ្លួនបានទៅទិញប្រេងម៉ាស៊ូត ហើយបបួលប្រពន្ធដុតផ្ទះ និងដុតសម្លាប់កូនខ្លួនឯង តែប្រពន្ធមិន ព្រម ទើបនៅព្រឹកថ្ងៃនេះជនរងគ្រោះបានទុកទូរស័ព្ទចោលនៅផ្ទះ ហើយយកប្រេង ម៉ាស៊ូតដាក់លើឡានបើកមកដល់កន្លែង កើតហេតុក៏ប្រព្រឹត្តសកម្មភាពចាក់ប្រេង ម៉ាស៊ូតស្រោចខ្លួនរួចដុតសម្លាប់ខ្លួនឯង នេះតែម្ដង។

លោក ជឹម ស៊ីថា បានបន្ថែមថា ជនរង គ្រោះមានវិបត្តិផ្ទនៗដូចជា ទី១-បានខ្ចី លុយគេចំនួន៥០០ដុល្លារ ហើយត្រូវបង់ ប្រចាំថ្ងៃមួយថ្ងៃ៥ម៉ឺនរៀល ទី២-ខឹងអ្នក ធ្វើការនៅរោងចក្របង្អាប់ឡានចាស់បន្ទាប់ ពីខ្លួនទើបទិញរថយន្តបានថ្មីៗ និងទី៣-ម្ដាយរបស់ខ្លួន កំពុងធ្លាក់ខ្លួនឈឺ ដែលធ្វើ ឲ្យជនរងគ្រោះវិលវល់រហូតគិតអីមិនចេញ ក៏ធ្វើអត្តឃាតបែបនេះតែម្តងទៅ។

បន្ទាប់ពីធ្វេីកោសល្យវិច័យរួចមកសមត្ថ កិច្ចជំនាញបានធ្វេីលិខិតប្រគល់សពទៅ ឲ្យក្រុមគ្រួសារដេីម្បីដឹកយកទៅធ្វេីបុណ្យ តាមប្រពៃណីនៅគេហដ្ឋាន៕ ភារ៉ា ដង្កោ


ចែករំលែក៖