ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន ត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី៤ ខែឧសភា សម្តេចតេជោហ៊ុន សែន បានអញ្ជើញទៅត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី ។

ហ្វេសប៊ុកសម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំការយោគយល់ពីសំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់ អាវុធនៅខេត្តកំពង់ស្ពឺដែលខ្ញុំត្រូវ ជួបនៅព្រឹកនេះតែត្រូវអាក់ខាន។ សុំការយោគយល់ពីមិត្តភក្ដិ បរទេសពិសេសជប៉ុន ឥណ្ឌា បារាំងដែលកម្មវិធីគ្រោងទុក សំរាប់ការជួបត្រូវបានលុបចោលទៅវិញ។

ដោយការហត់នឿយខ្លាំងពេកខ្ញុំធ្លាក់ខ្លួនមានជម្ងឺដែលចាំបាច់ត្រូវមកពេទ្យបន្ទាន់ដើម្បីពិនិត្យនិង ព្យាបាល។ ខ្ញុំស្ថិតក្នុងមន្ទីរពេទ្យនៅសិង្ហបុរី តាំងពីម៉ោង២ល្ងាចថ្ងៃ៣ឧសភា និងអាចវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃអាទិត្យ៧ឧសភាដើម្បី បន្តរការងារជាធម្មតាឡើងវិញ។ សូមជូនពរបងប្អូនជនរួមជាតិជួប តែសេចក្តីសុខ» ៕


ចែករំលែក៖