ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់លោតសម្លាប់ខ្លួន ពីលើខុនដូ៩៩៩ ជាន់ទី៥ មិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីវ័យក្មេងម្នាក់បានដាច់ចិត្តលោតពីលើអគារខុនដូ៩៩៩ ជាន់ទី៥ បណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់ និងបាក់ដៃជាច្រើនកំណាត់ត្រូវប្រជាពលរដ្ឋដឹកយកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នៅចំណុចខុនដូ៩៩៩ ស្ថិតនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តូ នី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើនាងបានលោតពីលើជាន់ទី៥ ក្នុងគោលបំណងសម្លាប់ ខ្លួនបែបនេះមិនដឹងមានមូលហេតុអ្វីនៅ ឡើយទេ ហើយក៏មិនទាន់មានសាច់ញាតិ ណាដឹងដែរ ។

បើតាមប្រភពព័ត៌មានពីបុគ្គលិកសន្តិ សុខដែលយាមនៅខុនដូ៩៩៩ បានប្រាប់ សមត្ថកិច្ចថា នៅមុនពេលកើតហេតុគឺ កាលពីវេលាទៀបភ្លឺថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៧ គាត់បានឮសូរសំឡេងលាន់ដូច ធ្លាក់អ្វីពីលើទីទួលខ្ពស់នៅចំណុចដីឡូត៍ សម្ភារសំណង់របស់ខុនដូនេះហើយពួក គាត់នាំគា្នយកភ្លើងពិលចាំងរកមើលតែមិន ឃើញ ហើយរហូតទាល់តែភ្លឺម៉ោង៧ព្រឹកថ្ងៃខែដដែលក៏នាំគា្នដើររកម្ដងទៀត ស្រាប់ តែឃើញស្រ្តីវ័យក្មេងដែលស្នាក់នៅខុនដូ ជាន់ទី៥លេខF០៥-៥០៩A កំពុងដេកក្នុងថ្លុកឈាមនៅជាន់ក្រោមគួរឲ្យរន្ធត់។

សន្តិសុខដដែលបានបន្តថា ក្រោយមក ពួកគាត់បានទាក់ទងទៅសមត្ថកិច្ចអាជ្ញា ធរមូលដ្ឋានឲ្យជួយទាក់ទងហៅរថយន្ត សង្គ្រោះបន្ទាន់ផង ព្រោះឃើញជនរងគ្រោះ នៅកម្រើកដៃជើងតែសន្លប់។ លុះមួយ សន្ទុះក្រោយមកសមត្ថកិច្ចមកដល់បានហៅរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតមកដឹកយកទៅសង្រ្គោះភ្លាមៗ តែម្តង ៕ តាឡឹម


ចែករំលែក៖