ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកចំពីមុខយ៉ាងពេញទំហឹង ក្រោយបង្ក អ្នកបើកបរបានបន្ថែមល្បឿនរថយន្តគេចបាត់ស្រមោល ដែលសូម្បីតែម៉ាក និងស្លាកលេខរថយន្ត ក៏មិនមានអ្នកណាស្គាល់ដែរ។
សមត្ថកិច្ចឲ្យដឹងថា សពបុរសរងគ្រោះទាំង២ ត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែករង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង២០នាទីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៣៨-៣៩ ត្រង់ចំណុចខាងលិចស្ពានអូក្រាំងអំបិល ចំងាយ៥០ម៉ែត្រ ស្ថិតក្នុងឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សាក្សីឲ្យដឹងថា រថយន្ត១គ្រឿង មិនស្គាល់ម៉ាក់ ពណ៌ និងផ្លាកលេខ និងអ្នកបើកបរនោះទេ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាក់ស្មាសរ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ ១U.៣៧៤៧ អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ ឌុបមនុស្សម្នាក់មិនស្គាល់ឈ្មោះនិងទីលំនៅ ដែលកំពុងធ្វើ ដំណើរបញ្រ្ចាសទិសគ្នា បណ្តាលអោយអ្នកជិះម៉ូតូទាំងពីរស្លាប់នៅកន្លែងកើតហេតុ ។
ប្រភពបន្តថា ក្រោយបង្កអ្នកបើកបររថយន្តបានបន្ថែមល្បឿនរត់គេចទៅទិសខាងលិចបាត់ស្រមោលឈឹង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង និងធ្វើកំណត់ហេតុដើម្បីប្រគល់សពជូនមន្ទីរបង្អែកខេត្តកំពង់ស្ពឺ យកទៅរក្សាទុក រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។
ករណីនេះ ម៉ូតូខូចខាតកំរិតធ្ងន់ ចំណែករថយន្តបើករត់គេចខ្លួនទៅទិសខាងលិចបាត់អ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់មើលក្រោយ ។
ចំពោះវត្ថុតាងម៉ូតូ រក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកសំរោងទង ៕ សេនាស័ក្តិ