ខេត្តព្រៃវែង៖ អ្នកយកព័ត៌មានប្រចាំខេត្តព្រៃវែងម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួស បន្ទាបពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកទីកូ បុកជាមួយនឹងរថយម្តយីឌុប ក្នុងទិសដៅបញ្ច្រាសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបានកេីតឡេីងកាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២៣និង១៥នាទី នៅលេីផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកំពង់ត្របែក ឃំុកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា នៅក្នុងហេតុការណ៍ខាងលេ ីគឺរថយន្តរបស់ក្រុមអ្នកកាសែតម៉ាកទីកូ ពណ៌ឈាមជ្រួក ពាក់ស្លាកលេខ ភ.ព 2l.4693 បេីកបរដោយឈ្មោះ ធូ ធី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិនឹងឃំុគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាភ្នាក់ងារយកព័ត៌មានអង្គភាពកាសែត”ខេមបូឌាបុស្តិ៍” ប្រចាំខេត្តព្រៃវែង និងជាភ្នាក់ងារទូរទស្សន៍ NTV ប្រចាំខេត្តស្វាយរៀង និងអ្នករួមដំណេីរម្នាក់ទៀត ឈ្មោះ គង់ ហុីម ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិចំរេះ ឃំុគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងជាភ្នាក់ងារកាសែត”ខេមបូឌាបុស្តិ៍” ប្រចាំខេត្តព្រៃវែង ហេីយរថយន្តទីកូ គឺធ្វេីដំណេីរពីទិសខាងលិចទៅកេីត លុះដល់ចំណុចកេីតហេតុ បានបុកជាមួយរថយន្តកុងតឺន័រ ម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ.ព 4A.0905 បេីកបរដោយ (មិនស្គាល់អត្តសញ្ញាណ) ដែលមានទិសដៅបញ្ច្រាសគ្នា(ពីកេីតទៅលិច) ពេញទំហឹងបណ្តាលឲ្យអ្នកកាសែតឈ្មោះគង់ ហុីម បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកេីតហេតុ ចំណែកឯអ្នកបេីករថយន្តទីកូរងរបួសធ្ងន់តែម្តង ។
ប្រភពច្បាស់ការមួយបានឲ្យដឹងថា គឺរថយន្តអ្នកកាសែតគឺបានចេញពីកម្មវិធីជប់លៀងនៅអធិការស្រុកកំពង់ត្របែក លុះបេីកបានប្រហែលជាជាង១គីឡូម៉ែត្រ ហេីយក៏ជួបគ្រោះថ្នាក់ចរាចរនេះតែម្តង ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែកឯរថយន្តទាំងពីរ សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកកំពង់ត្របែក រង់ចាំដោះស្រាយតាមច្បាប់ ហេីយក៏សូមអំពាវនាវដល់មិត្តភក្តិ ឬក្រុមការងារ រួមអាជីពសារព័ត៌មានប្រចាំខេត្តព្រៃវែង ក៏ដូចអ្នកសារព័ត៌មានទូទាំងព្រះរាជាណាចក្រកម្ពុជា និងបងប្អូនមន្រ្តីរាជការ សូមមេត្តាចូលរួមនៅក្នុងកម្មវិធីបុណ្យលោក គង់ ហុីមនៅកេហដ្ឋានរបស់លោក ស្ថិតក្នុងភូមិចំរេះ ឃំុគោកខ្ចក ស្រុកកំពង់ត្របែក ឲ្យបានច្រេីនកុះករ ៕ ឡូ សំអាត