ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិបង់ក្លាដែសម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ មិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបង់ក្លាដែសម្នាក់ចងកសម្លាប់ខ្លួននឹងកង្ហារក្នុងបន្ទប់មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៧ នៅចំណុចផ្ទះជួលផ្លូវ៦៣ ស្ថិតនៅ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា សពមានឈ្មោះ ARIF ULBASHAR BIPU ភេទប្រុស អាយុ 29 ឆ្នាំ ជនជាតិបង់ក្លាដែស ។

មិត្តភក្តិរបស់ជនរងគ្រោះប្រាប់សមត្ថកិច្ចថា មុនកើតហេតុ បានជួបជនរងគ្រោះមកជួលផ្ទះខាងលើនៅជាមួយគ្នា លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានដេកនៅក្នុងបន្ទប់យូរពេក ក៏ដើរទៅបើកទ្វារបន្ទប់ ស្រាប់តែឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួននៅនឹងខ្សែ ចងនៅនឹងកង្ហារបានស្លាប់បាត់ទៅហើយ។

ភ្លាមៗនោះគាត់បានរត់ទៅប្រាប់ម្ចាស់ផ្ទះឲ្យមកមើល បន្ទាប់មក ម្ចាស់ផ្ទះក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើល ហើយសមត្ថកិច្ចជំនាញ់ក៏បានចុុះមកធ្វើកោសល្យវិច័យផងដែររួចបានបង្ហើបថា ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងមែន ។

បច្ចុប្បន្ន សពត្រូវបានយកទៅដំកល់នៅមុន្ទីរពេទ្យខ្មែរ សូវៀត ៕ ស រស្មី


ចែករំលែក៖