ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណះ ប្រគល់ថវិកាសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន២ម៉ឺនដុល្លារ ដល់អតីតអ្នកកាសែត The Cambodia Dailyដែលកំពុងមានជំងឺ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ លោក ហ៊ុយ វណ្ណះ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានធ្វើពិធីប្រគល់ ថវិការបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន២ម៉ឺនដុល្លារ ជូនអ្នកសារព័ត៌មាន ១រូបគឺលោក សាំង សុឥន្ទរិទ្ធ អតីតអ្នកកាសែត The Cambodia Daily ធ្វើនៅស្នាក់ការកណ្តាល ស.ស.ស.ក ។

ក្នុងការអញ្ជើញចូលរួមធ្វើពិធីប្រគល់ថវិការបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះ អ្នកសារព័ត៌មានទាំងអស់ រួមទាំងកាសែត The Cambodia Daily, The Penh Post, RFA, VOA, VOD ដើម្បីចូលរួមជាសាក្សីនិងផ្សព្វផ្សាយ ៕ ស ដារ៉ា


ចែករំលែក៖