បច្ចុប្បន្ន អ្វីដែលចិនព្រួយបារម្ភជាងគេ នោះគឺការប្រកាសឯករាជ្យ របស់ទីបេនិង កោះតៃ វ៉ាន់ ទាំងនោះហើយទើបចិនរក គ្រប់មធ្យោបាយរារាំងតំបន់ទាំងពីរនេះ មិនឲ្យមានការប្រាស្រ័យទាក់ទងនៅខាង ក្រៅ។
កន្លងមក ក្រោយពេលដែលប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំកោះតៃវ៉ាន់ ក៏រងការប្រតិកម្មយ៉ាងខ្លាំងពីរដ្ឋាភិបាលចិនដីគោក ដោយចិនស្នើដល់អាមេរិក ត្រូវ តែគោរព ចិនតែមួយដូចដែលបានព្រមព្រៀង គ្នា។
ក្រុមអ្នកវិភាគបានលើកឡើងថា ប្រសិនបើកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ត្រូវរ៉ូវគ្នា វិញនោះ អាមេរិកនឹងមិនមានអ្វីទៀត ដើម្បីបញ្ជូនទាហានមករារាំងចិនឡើយ គឺមានតែវិធីសាស្ត្រមួយគត់គឺ ការបំបែក បំបាក់ផ្ទៃក្នុងរបស់ចិន ដោយអាមេរិកគាំទ្រ តៃវ៉ាន់ និងទីបេ។
ចំណែកចិនវិញក៏បានដឹងយ៉ាងច្បាស់ពីហេតុការណ៍ខាងលើដែរ ដោយចិនបាន ប្រឆាំង រាល់ជំនួប រវាងអាមេរិក នឹងមេដឹក នាំតំបន់ទាំងពីរខាងលើ ។ ជាក់ស្តែងកន្លងមកថ្មីៗនេះសមាជិកសភាអាមេរិក លោក ស្រី Nancy Pelosi បានជួបសំណេះ សំណាលជាមួយ សម្តេចសង្ឃ ទីបេ ដា ឡៃ ឡាម៉ា នៅទីស្នាក់ការកណ្ដាល ប្រទេស ឥណ្ឌាភាគខាងជើង ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ ចំពោះសិទ្ធិមនុស្ស នៅតំបន់ទីបេ។
សមាជិកសភាអាមេរិក លោក Nancy Pelosi ដែលដឹកនាំគណៈប្រតិភូមួយក្រុម បានចូលជួប ជាមួយនឹងមេដឹកនាំទីបេ ភៀសខ្លួន នៅទីក្រុង Dharamsala កាល ពីថ្ងៃអង្គារ ព្រមទាំងបានសន្យាថា នឹងឈរ ខាងព្រះសង្ឃ មិនបោះបង់យុទ្ធនាការ របស់ខ្លួន ក្នុងការការពារសិទ្ធិមនុស្សឡើយ ដែលនេះបានធ្វើឲ្យចិនអាក់អន់ចិត្តជាខ្លាំង បើទោះជាប្រធានាធិបតី ត្រាំ សម្លឹងបង្កើនចំណងមិត្តភាពកាន់តែកក់ក្តៅឡើង ជា មួយចិនក៏ដោយ។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិន Geng Shuang បាននិយាយថា ព្រះសង្ឃ គឺជាអ្នកបំបែកបំបាក់នយោបាយ ប្រើ ប្រាស់សាសនាជាមូលហេតុ ដើម្បីចូល រួមសកម្មភាពប្រឆាំង នឹងរដ្ឋាភិបាលចិន ហើយថាការជួបជាមួយសម្តេចសង្ឃដា ឡៃ ឡាម៉ា របស់គណៈប្រតិភូអាមេរិក គឺបានបញ្ជូនសញ្ញាខុសខ្លាំងមួយ ទៅឲ្យ ពិភពលោក អំពីឯករាជ្យភាពរបស់ទីបេ និងប្រឆាំងទៅនឹងកិច្ចសន្យារបស់អាមេរិក ស្តីអំពីទីបេ៕ ម៉ែវ សាធី