ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមេក្លោងម្នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ដឹកនាំដោយលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យជាមេក្លោងចែកចាយគ្រឿងញៀនដ៏ធំម្នាក់ ដែលសមត្ថកិច្ចតាមឃ្លាំមើលនាពេលកន្លងមក ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្មគោល៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងថ្នាំញៀន៨កញ្ចប់ធំ និងមួយកញ្ចប់តូច ជញ្ជីថ្លឹងថ្នាំញៀន១គ្រឿង និងរថយន្តឡិចស៊ីស១គ្រឿងផងដែរ ។

ជនសង្ស័យនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សុខា សែនជ័យ


ចែករំលែក៖