ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកុងតឺន័រ បុកឡានដឹកសំរាម នៅអូរតាសេក ធ្លាក់ចិញ្ចើមថ្នល់ផ្ងារជើង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២២និង៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 200 -201 នៅភូមិអូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្តដឹកកុងតឺន័រ ១គ្រឿងពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3D-0669 មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ ក៏បានបុកពីខាងក្រោយរថយន្តដឹកសំរាម របស់ក្រុមហ៊ុនស៊ិនទ្រី ១គ្រឿង ពណ៌ លឿង ដែលមានទិសដៅស្របគ្នា បណ្តាលឲ្យ ធ្លាក់ទៅក្នុងប្រឡាយផ្អៀងមួយចំហៀង និង រថយន្តដឹកកុងតឺន័រ ខូចខាតផ្នែកខាងមុខ តែមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ ។

ក្រោយកើតហេតុ អ្នកបើករថយន្តទាំងសងខាង បានគេចបាត់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖