ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ ដាច់ចិត្តលោតសម្លាប់ខ្លួននៅខុនដូរមួយកន្លែងនៅមជ្ឃមណ្ឌលកោះពេជ្រ ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ: នារីម្នាក់បានដាច់ចិត្តលោតសម្លាប់ខ្លួនតាមបង្អួចខុនដូរមួយកន្លែងនៅមជ្ឃមណ្ឌលកោះពេជ្រ ដោយមិនដឹងមូលហេតុ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ នៅបន្ទប់ជួលលេខ៦០៣ជាន់ទី៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពនារីរងគ្រោះ មាន ឈ្មោះ សោម ស្រីពេជ្រ អាយុ២៨ឆ្នាំ មុខរបរលក់ខោអាវតាមអនឡាញ ស្នាក់នៅផ្ទះលេខ ៤៣E3 ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ចំណែកមិត្តប្រុសដែលស្នាក់នៅមួយក្នុងហេតុការណ៍ខាងលើមានឈ្មោះ ធឿន អាយុប្រហែល២៩ឆ្នាំ ជាអ្នកជួលខុនដូរខាលើ ។

ប្រភពព័ត៌មានពីមិត្តភក្តិរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថានៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិជាច្រើនអ្នកទៀត បាននាំគ្នាចូល ក្លឹប មួយកន្លែង ក្រោយពីសប្បាយចប់ នារីរងគ្រោះ និងមិត្តប្រុសម្នាក់ទៀតដែលជាសង្សារនិងគ្នា បាននាំនារីជនរងគ្រោះ មកបន្ទប់ខុនដូរខាងលើវិញ ។

ប្រភពដដែលបន្តថា នៅពេលមកដល់ផ្ទះ នារីរងគ្រោះ ដេកមិនលក់សោះ ចេះតែ រសាបរសល់ មិនដឹងជាហេតុអ្វីទេ ក៏បានឡើងទៅលើបង្អួចអង្គុយ ហើយត្រូវមិត្តប្រុសខាងលើបានប្រាប់អោយចុះមកខាងក្រោមវិញដែរ តែនារីរងគ្រោះមិនបានចុះមកវិញទេ មួយសន្ទុះក្រោយមក ស្រាប់នារីរងគ្រោះខាងលើបានលោតពីលើបង្អួចចុះមកក្រោមធ្លាក់ចូលក្នុងអាងទឹកចិញ្ចឹមត្រី ភ្លាមៗនោះមិត្តប្រុសនារីរងគ្រោះខាងលើបានទូរស័ព្ទទៅមិត្តខាងលើថា នារីរងគ្រោះបានលោតសម្លាប់ខ្លួនហើយ បន្ទាប់មក មិត្តប្រុសនារីរងគ្រោះខាងលើ ក៏បានចុះមកប្រាប់បុគ្គលិករបស់ខុនដូរខាងលើថា មានមនុស្សលោតពីលើបង្អួចចុះមកក្រោមហើយ ភ្លាមៗនោះម្ចាស់ខុនដូរខាងលើ បានទាក់ទងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតមកដឹកសង្ក្រោះបន្ទាន់ផងដែរ ខណៈទៅមន្ទីរពេទ្យកាល់ម៉ែត លោកគ្រូពេទ្យបានប្រាប់ថា នារីរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយ ក៏បានហៅសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ។

ក្រោយពីសមត្ថកិច្ចជំនាញ់ធ្វើកោសល្យវិច័យរួចមក បានបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារតែលោតពីលើបង្អួចសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនជា ករណីឃាតកម្មអ្វីនោះឡើយ។

បច្ចុប្បន្ន សពនារីជនរងគ្រោះត្រូវបាន ក្រុមគ្រួសារនាំយកមកវត្តមង្គលវ័ន ហៅក្រៅថា «វត្តថ្វាយបង្គុំ» ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី


ចែករំលែក៖