ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ផ្ទះគេចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីលួចចូលក្នុងផ្ទះបំណងលួចទ្រព្យសម្បត្តិ​ កាលពីវេលាម៉ោង១២និង១០នាទី​ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ​ត្រង់ចំណុចផ្ទះលេខ៤៣៣ ផ្លូវលំ ក្រុមទី១០ ភូមិចំការឪឡិក សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្សយ័ឈ្មោះ ឆីន ប៊ុនឈា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួួលភូមិព្រៃទា សង្កាត់ ចោមចៅ ស្រុកកំណើតភូមិថ្នល់បំបែក ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ​ ដុំ ហេន ភេទ ប្រុស អាយុ ៦១ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅផ្ទះ433 ផ្លូវលំ ក្រុមទី១០ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សាក្សីបានអោយដឹងថា​ នៅមុនពេលកើតហេតុ ជនរងគ្រោះបាននៅក្នុងផ្ទះ ពុំបានបិទទ្វារផ្ទះខាងក្រៅ ហើយជនសង្ស័យ បានចូលតាមទ្វារផ្ទះខាងក្រោយ ដើម្បីលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះឃើញទាន់ក៏ស្រែកអោយគេជួយ ទើបចាប់បានជនសង្ស័យ​ បានភ្លាមៗរួចរាយការណ៍មកសមត្ថកិច្ចដើម្បីនាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្ដិ៍តែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖