Google Maps សំរាប់ Android ទទួលបានការកែតំរូវបន្តិចបន្តួចឡើងវិញនៅសប្តាហ៍នេះជាមួយនឹង feature ថ្មីមួយទៀត អោយកាន់តែអស្ចារ្យជាងមុន ។ Google បានរួមបញ្ចូលភាពឆ្លាតវៃ Street View features ចូលទៅក្នុងរូបភាពនៅលើផ្លូវផ្ទាល់នោះទេ។ នៅពេលដែលអ្នកសួរកម្មវិធីនេះ ពីទិសដៅ អ្នកអាចបញ្ឈអេក្រង់ឡើងដើម្បីមើលជំហានទាំងអស់ដូចពីមុន។ ប៉ុន្តែឥឡូវនេះជំហាននិមួយៗត្រូវបានអមដោយរូបភាពទិដ្ឋភាពតាមផ្លូវរួមជាមួយនឹងសញ្ញាព្រួញ ។
ក្រុមហ៊ុន Google បានបន្ថែមវាទៅ web version របស់ Maps ជាច្រើនឆ្នាំកន្លងមកហើយនៅក្នុងឆ្នាំ 2008 ។ វាតំរូវអោយចុចនៅលើរូបភាព Street View បើកវាឡើងអោយពេញអេក្រង់ ការប្រឈមនឹងទិសដៅត្រឹមត្រូវដែលអ្នកកំពុងនឹងនៅលើផ្លូវនោះ។ ចង់បញ្ជាក់ថា app នេះប្រើសំរាប់ពេលដែលយើងមិនសូវស្គាល់ផ្លូវច្បាស់លាស់ នោះវាអាចជួយយើងបានដោយចុចលើទីតាំងផ្លូវដែលយើងកំពុងនៅលើ បន្ទាប់មកយើងនឹងឃើញសញ្ញាព្រួញ ហើយវានឹងប្រាប់យើងអោយបត់តាមសញ្ញាព្រួញនោះ។ មនុស្សភាគច្រើនប្រហែលជាសប្បាយចិត្តបានគ្រប់គ្រាន់ជាមួយនឹងពត៌មានដែលបានផ្ដល់ដោយ turn-by-turn navigation ។
ក្រុមហ៊ុន Google មានពត៌មានទីតាំងជាក់លាក់ក្នុងផែនទីជាយូរមកហើយមកដល់ឥឡូវនេះ។ ការផ្លាស់ប្តូរទាំងអស់នេះគួរតែអាចរកបាននៅក្នុង Google Maps សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឥឡូវនេះ ប៉ុន្តែពួកគេមិនបានចេញ app សំរាប់ iOS នៅឡើយទេ ៕ ហេង លក្ខិណា