ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ទៅកាច់ឈូករអើលជើងធ្លាក់ក្នុងរណ្តៅជ្រៅលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីម្តាយមីងធំហៅឲ្យទៅបេះឈូកនៅបឹង តែដោយសារមិនចេះហែលទឹកនោះ បានរអិលជើងធ្លាក់ចូលក្នុងរណ្តៅដីជ្រៅ គ្មានគេឃើញទាន់បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១​៣ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបឹងអ៊ួក ភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ធី នីតា ភេទស្រី អាយុ ១៤ ឆ្នាំ ជាសិស្ស មានទីលំនៅ ភូមិ ព្រែកខ្សេវ ឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។ ឪពុក ឈ្មោះ ធី ប៊ុនថុល អាយុ ៣៤ ឆ្នាំ មុខខរបរ ជាងសំណង់ និងម្ដាយ ឈ្មោះ ថន វុត្ថា អាយុ ៣២ ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅ ភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពបន្តថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១១ និង ៣០ នាទី ឈ្មោះ ប៉ុន សុភ័ក្រ ភេទស្រី អាយុ ៣៦ ឆ្នាំ ត្រូវជាម្ដាយធំ បានបបួល ឈ្មោះ ធី នីតា ត្រូវជាក្មួយ និង ឈ្មោះ ភាព សំណាង ភេទប្រុស អយុ ១៣ ឆ្នាំ សិស្ស ត្រូវជាកូន ទៅកាច់ឈូកនៅក្នុងបឹងអ៊ួក​ក្រោយភូមិ លុះដល់ម៉ោង ១៣ និង ០០នាទី ស្រែកហៅ ឈ្មោះ ធី នីតា និង ឈ្មោះ ភាព សំណាង អោយឡើងទៅផ្ទះ វិញ ស្រាប់តែមិនឃើញ ឈ្មោះ ធី នីតា ឈ្មោះ ប៉ុន សុភ័ក្រ ត្រូវជាម្ដាយធំ ដើររកស្រាប់ឃើញ ក្មួយធ្លាក់ក្នុងរណ្តៅដែលគេជីកយកអាចម៍ដីក្នុងបឹងស្លាប់ទៅហើយៗបានហៅបងប្អូនដឹងយកពីបឹងមកផ្ទះ ហើយកម្លាំងប៉ូលិសបានទៅពិនិត្យមើលឃើញថា ពិតជាលង់ទឹកស្លាប់ប្រាកដមែន ព្រោះឈ្មោះ ធី នីតា នេះឱពុក ម្ដាយបានអះអាងថា អត់ចេះហែលទឹកទេ ៕


ចែករំលែក៖