ខេត្តកណ្តាល៖ រថយន្តកែច្នៃមួយគ្រឿងដឹកពោត បានបើកធ្លាក់ព្រែកដោយខ្លួនឯង ហើយបង្កឲ្យមានការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចស្ពានលេខ២០ ចន្លោះគីឡូម៉ែត្រលេខ២៥ លេខ២៦ ភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានប្រាប់ថា អ្នកបើកឡានឆ្នៃឈ្មោះ ហួត សុភា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុ មិនបណ្តាលឲ្យរងរបួសទេ តៃកុងលោតចេញទាន់ ៕