ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូរេចង្កូតធ្លាក់ចូលប្រឡាយបុកស្ពានបាក់កស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានបាត់បង់ជីវិត​ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ជិះម៉ូតូធ្លាក់ប្រឡាយបុកស្ពានបាក់កស្លាប់ ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឯម ភ័ក្រ ហៅ ដៀវ ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើតភូមិដានគោមខាងជើង ឃុំដានជើង ស្រុកអង្គរជ័យ ខេត្តកំពត ។

ប្រភពបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក ស្គូពី ពណ៌ស គ្មានស្លាកលេខ ។ ជនរងគ្រោះជិះម៉ូតូក្នុងស្ថានភាពស្រវឹង ហើយងងឹតមុខក៏រេចង្កូតធ្លាក់ចូលក្នុងប្រឡាយទៅបុកស្ពានឈើចាស់មួយបាក់កស្លាប់ ៕ ស សារ៉េត


ចែករំលែក៖