ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន៦នាក់

ចែករំលែក៖

 

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន៦នាក់ ជាបន្តបន្ទាប់ ក្នុង២ករណីផ្សេងគ្នា ដោយជាក់ស្តែងដកហូតបានថ្នាំញៀនជាច្រើនផងដែរ ។

តាមប្រភពព័ត៌មាន ពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ករណីចុះបង្ក្រាបទី១ បានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ដោយឃាត់ខ្លួនជនសង្ស័យប្រុស ស្រី២នាក់ នៅចំណុចផ្ទះលេខ២០ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយជនសង្ស័យទី១ឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ និងស្រីស្នេហ៍ឈ្មោះ សារ៉ាន់ នី អាយុ២៨ឆ្នាំ ត្រូវបានដកហូតថ្នាំញៀនចំនួន៨កញ្ចប់ (តូច៧កញ្ចប់ ធំមួយកញ្ចប់) ។

ប្រភពដដែល បានបន្តទៀតថា ករណីទី២ បានធ្វើឡើងនៅវេលាម៉ោង២និង៣០រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចផ្លូវលេខ៩២ កែងផ្លូវលេខ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ជនសង្ស័យទាំង៤នាក់ខាងលើនេះទី១ ឈ្មោះ ចិត្រ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ ,ទី២ឈ្មោះ ឈុន ភារៈ ភេទប្រុស អាយុ៣១ឆ្នាំ ,ទី៣ឈ្មោះ រាជ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ ,ទី៤ឈ្មោះ ពេជ្រ ពន្លឺ ភេទប្រុស អាយុ៣៥ ឆ្នាំ អ្នកទាំង៤ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកឯវត្ថុតាំងដកហូតមានថ្នាំញៀនចំនួន២កញ្ចប់ និងដែកជំពុះទុងចំនួន២ដើម ។

ប្រភពព័ត៌មានបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងនគរបាលខណ្ឌដូនពេញ បានជិះល្បាតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញក្រុមជនសង្ស័យ ក៏ឃាត់ខ្លួនឆែកឆេរ រកឃើញថ្នាំញៀនជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៦នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសុំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖