ភ្នំពេញ៖ ប្រជាពលរដ្ឋនេសាទត្រីប្រទះឃើញសពបុរសម្នាក់ យកខោរបស់ខ្លួនចងកភ្ជាប់ទៅនឹងដើមរាំង កណ្តាលបឹងមួយលន្លែងមានសភាពហើមស្អុយរលួយទៅហើយ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចដើមរាំងក្នុងបឹងអូឈូកមួយកន្លែង ចម្ងាយពីភូមិប្រហែល៣គីឡូម៉ែត្រ ស្ថិតនៅក្រុមទី១០ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សពបុរសដែលធ្វើអត្តឃាតដោយចងកនោះមិនត្រូវបានគេស្គាលឈ្មោះទេមានអាយុប្រហែលជាង៤០ឆ្នាំហើយសពអាចស្លាប់ប្រហែល២អាទិត្យមកហើយព្រោះសពមានសភាពហើមស្អុយរលួយទៅហើយ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនប្រទះឃើញសព មានប្រជាពលរដ្ឋអ្នកនេសាទត្រីម្នាក់ បានដើរទៅលើកលបត្រី ដែលដាក់នៅក្នុងបឹងខាងលើ ខណៈដើរទៅដល់កន្លែងកើតហេតុ ស្រាប់តែមានក្លិនស្អុយ ក៏ដើរទៅមើល ស្រាប់តេឃើញបុរសម្នាក់យកខោខ្មៅជើងវែងដោយមិនពាក់អាវស្លៀកខោលីអូមានសភាពហើមស្អុយរលួយទៅហើយ ពេលឃើញបែបនេះ ភ្លាមៗនោះក៏បានរត់ទៅប្តឹងសមត្ថកិច្ចមូលរដ្ឋានឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ។ ក្រោយមក សមត្ថកិច្ចមូលរដ្ឋានបានចុះទៅកន្លេងកើតហេតុ និងរាយការណ៍ទៅសម្ថកិច្ចជំនាញឱ្យចុះមកពិនិត្យ។
សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីសមត្ថជំនាញចុះទៅដល់កន្លែងកើតហេតុធ្វើកុសល្យវិច័យរួចរាល់ហើយបានបញ្ជក់ថា សពជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតដោយយកខោស្លៀកខ្លួនឯងចងកសម្លាប់ខ្លួនពិតប្រាកដមែន ហើយសពត្រូវបានដឹកយកទៅតម្កល់នៅវត្តសំបួរមាស ដែលស្ថិតនៅក្នុងភូមិមល សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ