ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅឧត្តរមានជ័យ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តឧត្តរមានជយ័៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ដែលករណីនេះកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦៧ ភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអន្លង់វែងបាននិយាយឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺកើតឡើងដោយសារការបើកបរមិនប្រកាន់ស្តាំ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈិន ឆៃចន្រ្ទា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បើកបរម៉ូតូម៉ាក សង់ C125 ពាក់ស្លាកលេខ ភ្នំពេញ 1AE2865។ រីឯអ្នករងរបួសឈ្មោះ តុល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង រងរបួសបាក់ដៃឆ្វេង បើកបរម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1A0448 ។

ក្រោយការវាស់វែងរួច សមត្ថកិច្ចបានយកម៉ូតូទាំង២យកមករក្សាទុកនៅធិការដ្ឋាននគរបាលស្រុករង់ចាំការដោះស្រាយតាមច្បាប់ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖