ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់បុរស៣នាក់ធ្វើសមាជ និងសន្និសីទកាសែតខុសច្បាប់នៅក្នុងសង្កាត់ព្រែកប្រា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៧ បាននាំខ្លួនមនុស្ស៣នាក់ពីទីស្នាក់ការឧត្តមស្នងការអន្តរសាសន៍ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរភ្លាមៗ។ ខណៈ ដែលអ្នកទាំងនេះកំពុងធ្វើសន្និសីទសារ ព័ត៌មានខុសច្បាប់និយាយពីបញ្ហានយោ បាយ និងពាក់ព័ន្ធជាមួយចលនាខុសច្បាប់របស់លោក សំ សេរី ដែលតុលាការចាប់ បក្ខពួក១០នាក់ដាក់ពន្ធនាគាររួចទៅ ហើយនោះ ។

លោក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា សមត្ថកិច្ច ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចរាជធានី ភ្នំពេញបានឃាត់ខ្លួនមនុស្ស៣នាក់នៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណីជនសង្ស័យធ្វើសមាជគណបក្សមិនមានច្បាប់។ លោកបញ្ជាក់ថា ពួកគេលើក ស្លាកផ្សេងធ្វើសន្និសីទផ្សឹង ។

លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញមិនអាចសុំការពន្យល់បានទ ដោយទូរស័ព្ទចូល មិនមានអ្នកទទួល។ ប៉ុន្តែស្នងការរងទទួល ផែនសន្តិសុខនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញលោក ស៊ឹម វុទ្ធី បានឲ្យដឹង ថា សមត្ថកិច្ចកំពុងពិនិត្យមើលឯកសារថា តើត្រូវឃាត់ខ្លួន ឬឲ្យត្រឡប់ទៅវិញជុំវិញ ករណីលើកស្លាកអង្គការឧត្តមស្នងការអន្តរសាសន៍ដោយខុសច្បាប់ ។

លោកស្នងការរងបញ្ជាក់ថា ពួកគេបានធ្វើសន្និសីទកាសែតខុសច្បាប់ពាក់ព័ន្ធរឿងនយោបាយ និងពាក់ព័ន្ធចលនារណសិរ្ស រំដោះជាតិខ្មែររបស់លោកសំ សេរី ដែលជាជនជាប់ចោទត្រូវតុលាការចេញដីកាចាប់ខ្លួន គ្រាដែលមុនពេលសមត្ថកិច្ចឃាត់ខ្លួន គឺសមត្ថកិច្ចបានហាមមិនឲ្យលើកស្លាក អង្គការ ឬធ្វើសមាជ និងសន្និសីទកាសែត ទេ។ ប៉ុន្តែពួកគេរឹងទទឹងមិនព្រមស្ដាប់នៅ តែធ្វើទាល់តែបានទើបសមត្ថកិច្ចសម្រេច នាំខ្លួនតែម្ដង ។

គេឃើញមនុស្ស៣នាក់ដែលឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋានគរបាលរាជធានី ភ្នំពេញភ្លាមៗនៅអំឡុងពេលកំពុងធ្វើសន្និសីទកាសែតក្នុងស្នាក់ការរបស់ខ្លួននោះ ទី១-ឈ្មោះ ឈុន សាវ៉ាក់ខេត្ត ភេទប្រុស ប្រធានអង្គការខេមរៈអ៊ិស្លាម និងជាប្រធាន ឧត្តមស្នងការអន្តរសាសន៍ ទី២-ឈ្មោះ ធុយ វី ភេទប្រុស តំណាងរណសិរ្សរំដោះ ជាតិខ្មែរមកពីប្រទេសថៃ និងទី៣-ឈ្មោះ សុ ភាលីន ភេទប្រុស ជាសមាជិករណសិរ្ស រំដោះជាតិខ្មែរ ។

គេនៅចាំបានថា កាលពីឆ្នាំ២០១៦ កន្លងទៅសមាជិកនិងបក្ខពួកចំនួន១០នាក់ នៃចលនារណសិរ្សរំដោះជាតិខ្មែរដែលមាន លោក សំ សេរី ជាប្រធាន ត្រូវបានសាលា ដំបូងរាជធានីភ្នំពេញសម្រេចចេញដីកា កំបាំងមុខដាក់ពន្ធនាគារម្នាក់ៗពី៥ឆ្នាំទៅ១០ឆ្នាំក្នុងសំណុំរឿងក្បត់ជាតិ។ ដោយ ឡែកលោក សំ សេរី ក៏ត្រូវតុលាការចេញ ដីកាចាប់ខ្លួនពីបទផ្ដើមគំនិតក្បត់ជាតិផងដែរដែលមកដល់ពេលនេះកំពុងគេចខ្លួននៅឡើយ ៕ ហេង នរិន្ទ្រ


ចែករំលែក៖