ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខ្សឹបប្រាប់ថា កំពង់ចម្លងក្នុងស្រុកអណ្តូងមាសលួចចម្លងឈើខុសច្បាប់

ចែករំលែក៖

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋបានឲ្យដឹងកាលពីពេលថ្មីៗនេះថា កំពង់ចម្លងមួយយីហោអណ្តូងមាស ដែលមានទីតាំងស្ថិតនៅភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី កំពុងតែធ្វើសកម្មភាពចម្លងឈើខុសច្បាប់ជារៀងរាល់ថ្ងៃ ។

ក្រុមអ្នកភូមិបាននិយាយថា ឈើ ប្រណីត និងឈើប្រភេទលេខ២ដឹកតាម រថយន្តនិងមធ្យោបាយផ្សេងៗទៀតក្នុង មួយថ្ងៃៗជាច្រើនម៉ែត្រគូបត្រូវបានគេដឹកឆ្លងតាមកំពង់ចម្លងនេះនាពេលស្ងាត់។

អ្នកស្រី កែវ សុខា ម្ចាស់កំពង់ចម្លង ខាងលើបានទទួលស្គាល់ថា កំពង់ចម្លង របស់អ្នកស្រីពិតជាបានចម្លងរថយន្តដឹកឈើមែន ព្រោះតែអ្នកស្រីត្រូវការយកលុយ ទៅចំណាយតាមច្បាប់អាជីវកម្មឲ្យថ្នាក់ស្រុកនិងខេត្តក្នុងមួយខែៗរាប់លានរៀល។

លោក ឡេង យុក ប្រធានស្នាក់ការរដ្ឋ បាលព្រៃឈើប្រចាំស្រុកអណ្តូងមាសមិនអាចទាក់ទងសុំការបំភ្លឺជុំវិញករណីនេះ បានទេ ។

យ៉ាងណាក៏ដោយលោក ខេង និត អភិ បាលស្រុកអណ្តូងមាសបានប្រាប់ថា នៅ កំពង់ចម្លងយីហោអណ្តូងមាសខាងលើ នេះពិតជាមានការចម្លងឈើប្រាកដមែន។ លោកបន្តថា ករណីនេះលោកមិនបានចេញ ច្បាប់អនុញ្ញាតឲ្យទេ។ នេះជាបទល្មើស ជាក់ស្តែង ហើយបើអ្នកស្រី កែវ សុខា នៅតែប្រព្រឹត្តបែបនេះទៀតនឹងទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង ៕ ហេង សូរិយា


ចែករំលែក៖