ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់ជិះម៉ូតូប៉ះនឹងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យដួលបែកក្បាលហូរឈាមសន្លប់ស្តូកស្តឹង

ចែករំលែក៖

 

ភ្នំពេញ៖ នារីម្នាក់បានជិះម៉ូតូឡើងលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿន ជ្រុលចង្កូតទៅប៉ះនឹងបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបែកក្បាលសន្លប់ស្ដូកស្ដឹងនៅកន្លែង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ដែលនៅត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FW.8566 បានជិះតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅត្បួងទៅជើង ហើយជិះឡើងលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿន ខណៈដល់ពាក់កណ្ដាលស្ពានដែលផ្លូវកោងផងនោះ ក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបោកក្បាល និងថ្មហូរឈាមសម្លប់ស្ដូកស្ដឹងនៅ និងកន្លែងតែម្ដងចំណែកឯម៉ូតូខូចខាតបន្តិចបន្ទួច ។

ក្រោយពេលកើតហេតុ នារីរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន សួគ៌ា ដឹកយកទៅសង្គ្រោះភ្លាមៗ ដោយឡែកម៉ូតូ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានអូសយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋស្ទឹងមានជ័យ រង់ចាំម្ចាស់ចូលទៅដោះស្រាយតាមក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖