ព័ត៌មានទាន់ហេតុការណ៍៖

Apple បញ្ចេញ Version watchOS 3.2.2 នៅលើនាឡិកា Apple Watch

ចែករំលែក៖

នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន Apple បានចេញ software update ថ្មីសម្រាប់នាឡិកា Apple ដែល upgrade ពី watchOS 3.2 ទៅ 3.2.2 ។ ការតំឡើងកម្មវិធី watchOS 3.2.2 បានបញ្ចេញមកជាងមួយខែ បន្ទាប់ពីការចេញផ្សាយ watchOS 3.2 ដែលណែនាំពី Theater Mode ។

watchOS 3.2.2 អាច download យកបានតាមរយៈ Apple Watch app នៅក្នុងទូរសព្ទ័ iPhone ដោយគ្រាន់តែចូលទៅក្នុង General រួចចូលទៅ Software Update ។ ដើម្បីធ្វើការ update នាឡិកា Apple ត្រូវមានថ្ម 50% វាត្រូវតែដោតជាមួយនឹងប្រដាប់សាកថ្មអោយហើយជៀសវាង អស់នៅពេលកំពុង Update ។

ទូរស័ព្ទ iPhone ដំណើរការដោយ iOS 10 ឬ iOS ក្រោយមួយទៀតដែលត្រូវបានទាមទារទាញយក software ថ្មីនេះ សម្រាប់រាល់ម៉ូដែលនាឡិកា Apple ទាំងអស់។ ក្នុងអំឡុងពេលធ្វើតេស្ត beta សម្រាប់ watchOS 3.2.2 គ្មានការផ្លាស់ប្តូរជាធំដុំ ឬ បង្កើនល្បឿននោះឡើយ ដូច្នេះ watchOS 3.2.2 ហាក់ដូចជាផ្តោតសំខាន់លើការកែលម្អ និង ជួសជុលកំហុសរបស់ performance ។watchOS 3 នឹងទទួលជោគជ័យឆាប់ៗនេះដោយ version នៃ watchOS ថ្មីនេះ ដែលយើងរំពឹងថានឹងឃើញការណែនាំនៅក្នុងសន្និសីទ WWDC ក្នុងខែមិថុនានេះ ៕ ហេង លក្ខិណា


ចែករំលែក៖