ព័ត៌មានទាន់ហេតុការណ៍៖

ចោទ​ប្រកាន់​យុវជន​ម្នាក់​ដែល​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥ឆ្នាំ​

ចែករំលែក៖

ខេត្តកណ្ដាល​៖ យុវជន​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ នេះ​ ពាក់ព័ន្ធ​បទល្មើស​រួមភេទ​​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥ឆ្នាំ​ ។

លោក​ ទិន​ សុចិត្រា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ថ្លែង​ថា​ យុវជន​ឈ្មោះ​ រិន​ ផានិត​ អាយុ​១៧ឆ្នាំ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ “​ រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥ឆ្នាំ​”​ តាម​មាត្រា​៤២​ ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ ។​ បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​ ។

បច្ចុប្បន្ន​ជនត្រូវចោទ​និង​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ ។

យុវជន​រូប​នេះ​ ត្រូវបាន​នគរបាល​ស្រុក​កៀនស្វាយ​ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ នៅ​ចំណុច​ភូមិ​ព្រែក​ដូង​ ឃុំ​ព្រែក​ដូង​ ស្រុក​កៀនស្វាយ​ ៕ ចេស្តា


ចែករំលែក៖