ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែគេមើលមុខសោះ នាំគ្នាមកកាប់របួសធ្ងន់ ឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បានរងរបួសបែកក្បាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈរួបគេជិះម៉ូតូតាមផ្លូវ ហើយគ្រាន់តែចោលភ្នែកក្រឡេកមើលយុវជន២នាក់ ខណៈកំពុងអង្គុយផឹកទឹកត្នោតជូ ក៏ត្រូវយុវជនចិត្តធំទាំង២នាក់នោះ ជិះម៉ូតូតាមរករឿង និងហៅបក្ខពួកយកដាវសាំម៉ូរ៉ៃកាប់​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ចំណុចរោងលក់ទឹកត្នោតជូ ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ស្រី ស៊ីណា ហៅទីណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី២ ឈ្មោះ អួន ឡន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន K.A.S ស្នាក់នៅក្នុងក្រុមហ៊ុន ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។(ឃាត់ខ្លួន)

ចំណែកជនសង្ស័យចំនួន៣នាក់ទៀត ពុំស្គាល់អត្តសណ្ញាណ (រត់គេចខ្លួន) ។ រីឯជនរងគ្រោះឈ្មោះ វ៉ែង សុធារ៉ា អាយុ១៦ឆ្នាំមុខរបរសិស្ស សព្វថ្ងៃស្នាក់នៅភូមិអន្លង់កងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅជាមួយមិត្តភក្តិ គោលបំណងទៅទិញខោរអាវ នៅផ្សារដំបូលខៀវ លុះជិះទៅដល់ចំណុចកើតហេតុខាង ជនរងគ្រោះបានក្រឡេកមើលមុខជនសង្ស័យ អង្គុយក្នុងតូបលក់ទឹកត្នោតជូរ ពេលនោះជនសង្ស័យ២នាក់ជិះម៉ូតូអាយខន បានជិះម៉ូតូដេញតាមពីក្រោយជនរងគ្រោះ ហើយបានស្រែកសួរជនរងគ្រោះថា មើលមុខចង់បំរ៉ុងម៉េច ហើយជនសង្ស័យបានជិះហួសទៅ ពេលនោះជនរងគ្រោះបានជិះម៉ូតូត្រឡប់ក្រោយវិញ ទៅអង្គុយនៅតូបទឹកត្នោតជូរនោះបានមួយសន្ទុះ ក៏ក្រុមជនសង្ស័យបានត្រឡប់មកវិញហើយបក្សពួកក្រុមជនសង្ស័យដែលជិះម៉ូតូម៉ាកហុងដារសង់ប៊ិច ចំនួន៣នាក់បានទាញដាវកែឆ្នៃ១មួយដើម កាប់ទៅលើជនរងគ្រោះចំនួន១ដាវចំក្បាល រួចជនសង្ស័យបានជិះម៉ូតូចេញទៅបាត់ទៅ ចំណែកជនសង្ស័យចំនួន២នាក់ដែលជិះម៉ូតូអាយខន ត្រូវបងប្អូនជនរងគ្រោះឃាត់បានប្រគល់អោយសមត្ថកិច្ចប៉ុស្តិចោមចៅតែម្តង។

ក្រោយមកជនងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅក្លីនិកឯកជននៅភូមិអន្លង់កងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូននទៅកាន់ផ្នែកជំនាញដើម្បីសាកសួរបន្តអនុវត្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖