ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Motorola បង្ហាញនូវទូរសព្ទ័ស្មាតហ្វូនថ្មីរបស់ខ្លួនជាច្រើនស៊េរី

ចែករំលែក៖

ក្រុមហ៊ុន Motorola មើលទៅមានភាពមមាញឹកខ្លាំងណាស់ក្នុងឆ្នាំ 2017 នេះ បើជឿតាមការលេចលឺដំណឹងជាហូរហែ។ អ្នកផ្តល់ពត៌មានល្បីមួយរូប លោក Evan Blass បានធ្វើបទបង្ហាញពីរូបថត ដែលអះអាងបង្ហាញពីរូបរាងថ្មីទូរស័ព្ទម៉ាក Motorola ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Lenovo សម្រាប់ឆ្នាំនេះ ។ ក្រុមហ៊ុន Lenovo បានបញ្ចេញម៉ូតទូរសព្ទ័ស្មាតហ្វូនថ្មីចំនួន 9 ស៊េរី ក្នុងពេលតែមួយ គួរកត់សំគាល់បំផុតនោះ គឺ Moto X (ជាក់ស្តែងបានហៅ Moto X4) ទីបំផុតត្រូវបានវិលត្រឡប់មកវិញបន្ទាប់ពីអវត្តមានរយៈពេលយូរ។ រូបភាពនេះបង្ហាញច្រើនមិនលើសពី អេក្រង់ ទំហំ 5,2 អ៊ីញ រួមជាមួយ “កញ្ចក់ 3D” និង “SmartCam” ប៉ុន្តែសេចក្តីលម្អិតដែលប្រមូលបានពីវីដេអូបង្ហាញថា វាជាទូរស័ព្ទនៅពាក់កណ្តាលជួរផ្នែកខាងលើ ជាមួយនឹង Snapdragon 660 processor ថ្មិិ មានថាមពលថ្ម 3,800mAh អង្គចងចាំទំហំ 4GB និង ផ្ទុកទិន្នន័យបានដល់ទៅ 64GB និងមាន fingerprint reader ។

ចំពោះទូរសព្ទ័ប្រភេទ Moto Z នឹងមាន Z Play ថ្មីនិង Z Force នៅផ្នែកខាងលើគេដូចមាននៅក្នុងរូបភាព ជាមួយនឹង gigabit LTE data ។ ទោះយ៉ាងណា roadmap បានបង្ហាញថានឹងមានការ upgraded Moto G ដែលហៅថា G5 ដោយមានកាមេរ៉ាក្រោយពីរនៅ Plus version ។ នៅមានទូរស័ព្ទ Moto E ពីរទៀត ដែល E Plus មានអេក្រង់ទំហំ 5,5 អ៊ីញ និងថាមពលថ្មធំ 5,000mAh ៕ ហេង លក្ខិណា


ចែករំលែក៖