ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គីសនីឆេះផ្ទះចាំចម្ការ ឆេះទាំងបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ អគ្គីភ័យបានឆេះផ្ទះពលរដ្ឋ និងឆេះទាំងបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣៥នាទីយប់ ស្ថិតនៅចំណុចផ្ទះ(ផ្ទះចំការ) ឈ្មោះហេង សួរចុងព្រែកតាឃុត ស្ថិតភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សោម សំបូរ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំចំការ(ត្រូវជាបងថ្លៃម្ចាស់ផ្ទះ) បច្ចុប្បន្ន នៅភូមិ ឃុំ កើតហេតុ បានបាត់បង់ជីវិត ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បណ្តាលឲ្យខូចខាតសម្ភារ៖ ស្លាប់មនុស្ស០១នាក់, ផ្ទះ១ខ្នងធ្វើអំពីឈើ(លើ) ថ្មក្រោម ទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ប្រកហ្វីប្រ៉ូសីុម៉ងត៍ មាន តតាកសង្ក័សីខាងមុខ, ម៉ូតូចំនួន១គ្រឿងម៉ាកវ៉េវ, ម៉ាស៊ីនបូមទឹកចំនួន៤គ្រឿង និងម៉ាស៊ីន ភ្លើងចំនួន១គ្រឿង និងប្រេងម៉ាស៊ូតចំនួន៦កាន និងសម្ភារះមួយចំនួនទៀតត្រូវខូចខាតទាំងស្រុង ។

សមត្ថកិច្ចបញ្ជាក់បន្តថា នៅថ្ងៃកើតហេតុខាងលើ មានប្រជាពលរដ្ឋបានប្រទះឃើញភ្លើងឆេះផ្ទះខាងលើ ពេលនោះប្រជាពលរដ្ឋ សមត្ថកិច្ចនគរបាល និងមេភូមិមេ ឃុំស្វាយប្រទាល បាននាំគ្នាបូមទឹកពន្លត់ប្រហែល១ម៉ោង ទើបភ្លើងរលត់ ។ ចំណែកជនរងគ្រោះនៅក្នុងផ្ទះផ្នែកខាងក្រោមក្នុងបន្ទប់ទឹក ចេញក្រៅផ្ទះមិនរួច ក៏ត្រូវបានភ្លើងឆេះស្លាប់នៅតែម្តង ។ តាមការអះអាងរបស់ប្រជាពលរដ្ឋឈ្មោះ ស៊ុយ សេងហ៊ន (ហៅវែង) ភេទប្រុស អាយុ៤០ឆ្នាំ (អ្នកជិតខាងរាប់អានធ្លាប់ចេញចូលផ្ទះជនរងគ្រោះ) បញ្ចាក់ថា រយៈពេលប្រាំថ្ងៃកន្លងមក គាត់បានឃើញឆ្លងចរន្តអគ្គិសនី(បារែត) ត្រង់ទ្វារផ្ទះខាងក្រោមធ្លាប់បានប្រាប់ជនរងគ្រោះដូរចេញខ្លាចឆេះផ្ទះ តែជនរងគ្រោះថា ចាំរកពេលដូរ ហើយនៅក្នុងផ្ទះនោះមានប្រេងសាំង ហ្គាស់នៅក្បែរបារ៉ែតភ្លើងនោះទៀត ។

ក្រោយពេលសមត្ថកិច្ចពិនិត្យកន្លែងកើតហេតុ និងបានពិនិត្យសាកសព ចប់សព្វគ្រប់ ក៏បានប្រគល់សពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖