ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ

ចែករំលែក៖

ប៉ោយប៉ែតៈ នគរបាលក្រុងប៉ោយប៉ែតចាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ កាលពីម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចឡាហ្វីរ៉ា ឋិតក្នុងភូមិបាលលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅក្នុងការចុះប្រតិបត្តការនោះ ដឹកនាំដោយលោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត រួមនឹងកម្លាំងក្រោមឱវាទចំនួនជិត១០នាក់ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ចាន់ ធូ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ ក្រុងប៉ោយប៉ែត ។

លោកព្រហ្ម ពិសិ្ឋ អធិការរងក្រុងប៉ោយប៉ែតទទួលផែនព្រហ្មទណ្ឌមានប្រសាសន៍ថា ដោយយោងទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ គង់ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៤ទៀបភ្លឺ ពាក់ពន្ធ័ករណីលូចយកម៉ាស៊ីននៅចំណុចផ្សារប៉ោយប៉ែតថ្មី ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពលួចម៉ាស៊ីនភ្លើងម៉ាក NIKaTik ហើយក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងនគរបាល បានស្រាវជ្រាវ និងកំណត់មុខសញ្ញាចាប់ខ្លួនតែម្ដង ។

លោកបញ្ជាក់ថា ជនសង្ស័យខាងលើធ្វើសកម្មភាពចូលលួចម៉ាស៊ឺនភ្លើងមានគ្នាពីរនាក់ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួន ។

បន្ទាប់ពីការសាក់សួរ ជននេះបានឆ្លើយសាររភាពថា ខ្លួនបានធ្វើសកម្មភាពលួចយកម៉ាស៊ីនភ្លើងដូចពាក្យចោទប្រកាន់ ដែលសមត្ថកិច្ចចោទសួរមែន។

ចំណែកដែលជនសង្ស័យម្នាក់ទៀតកម្លាំងកំណត់មុខសញ្ញាបានហើយ តែកំពុងស្រាវជ្រាវ និងឈានទៅចាប់ខ្លួនបន្តទៀត។ ជននេះក្រោយពីសាកសួររបស់ កម្លាំងអធិការក្រុងប៉ោយប៉ែត នឹងកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖