ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដម៉ាក ហាយឡេនឌឺបើកបុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២០និង២១នាទី នៅលើផ្លូវជាតិលេខ០៦ ត្រង់ចំណុច ភូមិសង់ឃ្លាំង,ឃុំតាំងក្រសាំង ស្រុកសុន្ទុក ខេត្តកំពង់ធំ មានករណី គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកនឹងម៉ូតូ បណ្តាលឱ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងកើតហេតុ ។

រថយន្ដម៉ាក ហាយឡេនឌឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI:6201 បើកបរ(ទិសដៅផ្ទុយគ្នា ) អ្នកបើកបរក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់ដោយមិនស្គាល់អត្តសញ្ញាណ បានបើកទៅបុក ម៉ូតូម៉ាកសេ១០០ ពណ៌ក្រហម ស្លាកលេខ រដ្ឋ:17.1.0155 បើកបរដោយឈ្មោះ ឡាច ភាព ភេទប្រុស អាយុ ២៥ ឆ្នាំនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានស្លាប់ៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សកសពឲ្យសាច់ញាតិក្រុមគ្រួសារ និង ប្រមូលយកវត្ថុតាងទាំង២យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បី អង្កេតស្រាវជ្រាវរកជនបង្កមកដោះស្រាយគ្នាតាមច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖