ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ រួមជាមួយមន្ដ្រីរាជការក្រោមឱវាទ បាន ប្រារព្ធពិធីរំលឹកថ្ងៃ២០ ឧសភា ជាទិវាប្រវត្ដិសាស្ដ្រ ដែលប្រជាជនកម្ពុជា ស្លូតត្រង់ក្នុងរបបខ្មែរក្រហម

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ដ្រីរាជការក្រោមឱវាទ បាន ប្រារព្ធពិធី បង្សុកូល រាប់បាត្រ ប្រគេនព្រះសង្ឃ ២០៧ អង្គ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក ស្ថិតនៅ សង្កាត់ ជើងឯក ខណ្ឌដង្កោ រួមជាមួយ និងប្រជាពល រដ្ឋនៅ រាជធានីភ្នំពេញ រំលឹកថ្ងៃ២០ឧសភា ជាទិវាប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជានៅទូទាំងប្រទេស បានចងចាំនូវភាពឃោឃៅនៃមហាសោកនាដកម្មក្នុងរបបខ្មែរក្រហម ដែលបានកាប់សម្លាប់យ៉ាងរង្គាល មកលើជនស្លូតត្រង់អស់រាប់លាននាក់យ៉ាងសាហាវព្រៃផ្សៃ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត ក្នុងរយៈពេល៣ឆ្នាំ ៨ខែ២០ថ្ងៃ ។ ពិធីនេះ បានប្រព្រឹត្ដទៅ នៅមជ្ឈមណ្ឌលជើងឯក កាលពីថ្ងៃទី ១៨ ឧសភា ឆ្នាំ២០១៧ ។

លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ អាជ្ញាធររាជធានីភ្នំពេញ រួមជាមួយ មន្ដ្រីរាជការ ប្រជាពលរដ្ឋ បាន ប្រារព្វទិវាចងកំហឹង២០ ឧសភា នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ។ សោកនាដកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានកាប់សម្លាប់មកលើប្រជាជនស្លូតត្រង់រាប់លាននាក់ យ៉ាងសាហាវព្រៃផ្សៃ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ ភាពព្រៃផ្សៃនេះធ្វើឲ្យបងប្អូនរស់សល់ពីសេចក្តីស្លាប់ មិនអាចបំភ្លេចបានឡើង។ ដូច្នេះទើបប្រជាជននៅរាជធានីក៏ដូចប្រជាជនទូទាំងប្រទេសកម្ពុជា ដែលរួចផុតពីការកាប់សម្លាប់ពូជសាសន៍ជាតិឯងនេះ បាន នាំគ្នាកំណត់យកថ្ងៃ២០ឧសភា ជារៀងរាល់ឆ្នាំរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធ ជូនដល់អ្នកដែលបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប៉ុលពតនេះ ដើម្បីទុកឲ្យកូនចៅ និងនិងថ្នាក់ដឹកនាំជំនាន់ក្រោយកុំឲ្យយកគំរូតាម ព្រោះវាជារបបកាប់សម្លាប់ពូជសាសន៍ជាតិឯង។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ មនុស្សដែលសម្លាប់ប្រជាជនទូទាំងប្រទេសមិនឃើញ មុខឃាតករដែ លសម្លាប់ប្រជាជនខ្មែរទូទាំងប្រទេស។ ខ្ញុំចង់ឲ្យធ្វើពិធីរំលឹកនេះ ជារៀងរហូតដើម្បីឲ្យកូនខ្មែរទាំងអស់ជំនាន់ ក្រោយបានស្គាល់ ចងចាំ នូវអំពើប្រល័យបូជសាសន៍សម្លាប់ខ្មែរទូទាំង ប្រទេសនេះគឺចង់ឲ្យក្មេងៗជំនាន់ ក្រោយគេបានដឹងថា មានមែនអំពើពិត ជាមានមែន។

លោក ស្រី រស់ សុភារ៉ាវី អនុប្រធានមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានបញ្ជាក់ឲ្យដឹង ថា ៖ ការរៀបចំពិធីរាប់បាត្រ បង្សុកូលដែលមាន ព្រះសង្ឃ២០៧ អង្គ និងប្រជាពលរដ្ឋចូលរួមប្រមាណជិត១ពាន់អង្គ-នាក់នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនៅថ្ងៃ១៨ឧសភា ឆ្នាំ២០១៧ នេះ គឺបានប្រារព្ធ ធ្វើដូចឆ្នាំៗមុនដែរ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបង់ជីវិតដោយអយុត្តិធម៌ក្នុងរបបខ្មែរក្រហមនេះ។លោកស្រីបន្តថា ២០ឧសភាជា គឺជាទិវាប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជានៅទូទាំងប្រទេស នៅបន្តនាំគ្នាចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ នៃមហាសោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍ ដែលកាប់សម្លាប់ប្រជាជនស្លូតត្រង់អស់រាប់លាននាក់យ៉ាងសាហាវព្រៃផ្សៃ រកអ្វីប្រៀបផ្ទឹមពុំបាន។

ថ្ងៃ២០ ឧសភាសុំឲ្យប្រជាជនខ្មែរទាំងអស់ ត្រូវនឹកគិតពីការចងចាំពីរបបបប្រល័យពូជសាសន៍ប៉ុលពតនេះ វាឃោរឃៅមកលើទឹកដីកម្ពុជា សុំឲ្យអ្នករស់ជំនាន់ខ្មែរក្រហមកុំបំភ្លេចរបបនិង ពិសេសក្មេងជំនាន់ក្រោយដឹងតាមរយៈឱពុក ម្តាយរៀបរាប់សុំឲ្យប្អូនៗដឹងថា របបនិងមាននៅលើទឹកដីកម្ពុជពិតប្រាកដ។ ជារបរបឃោរឃៅព្រៃផ្សែ អមនុស្សធម៌ណាស់ ចឹងទេនាំគ្នាទប់ស្កាត់កុំឲ្យរបបនឹងវិលត្រឡប់មកវិញនៅទឹកដីកម្ពុជា និងកុំឲ្យកើតមាននៅលើពិភពលោកទាំងមូល។

សូមបញ្ជាក់ថា៖ ក្នុងចំណោមវាលពិឃាដជាង៣០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហមមានតែមណ្ឌលប្រល័យពូជសាសន៍ជើងឯកធំជាងគេ។ ក្នុងនោះមានជនរងគ្រោះចំនួន៨៩៨៥នាក់ រណ្តៅសពសរុប១២៩ រណ្តៅជីករួចមានចំនួន៨៦រណ្តៅ ក្នុងនោះ ក៏មានជនបរទេសចំនួន៩នាក់ផងដែរ៕ សំរិត


ចែករំលែក៖