ខេត្តឧត្តមានជ័យ៖ បុរសពីរនាក់ដែលជាព្រូ និងតៃកុងរថយន្ដដឹកឈើ ត្រូវបានជាប់ខ្នោះដៃជាមួយគ្នារបស់សមត្ថកិច្ចចម្រុះ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ក្រោយពីពួកគេទាំងពីរនាក់បានប៉ុនប៉ងបុកកំទេចរថយន្ដសមត្ថកិច្ច និងប៉ុនប៉ងសម្លាប់រួចព្យាយាមបើករត់គេច ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិ១៧៤ ឆ្ពោះពីស្រុកអន្លង់វែង ទៅខេត្តឧត្តមានជ័យ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង។
បើតាមការឲ្យដឹងពីសមត្ថកិច្ចនៅក្នុងហេតុការណ៍មកថា ក្រោយពីទទួលបានសេច្ចក្ដីរាយការណ៍មកថា មានរថយន្ដម៉ាកយីឌុប៣គ្រឿង ពណ៌ទឹកប៊ិក អត់ស្លាកលេខ មានផ្ទុកបទល្មើសប្រភេទឈើ ក្រហមអត់ច្បាប់ចំនួនបីរថយន្ដ ម៉ាកយីឌុប ពេលមកជិតដល់កន្លែងកើតហេតុ ពួកគាត់បានស្ទាក់រថយន្ដបានតែមួយគ្រឿងតែប៉ុណ្ណោះ រីឯពីរគ្រឿងផ្សេងទៀតបានបើករត់គេចបាត់ស្រមោល។
ពេលសមត្ថកិច្ចជាច្រើនស្ថាប័ននាំគ្នាប្រដេញស្ទាក់ ក៏ត្រូវបានរថយន្ដដឹកឈើបុកពីក្រោយ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតៃកុង និងវាយខ្នោះតែម្ដង ។ តែក្រោពីកាឃាត់២០នាទីក្រោយ ត្រូវបានដោះលែងវិញ ពីព្រោះមានអ្នកមានអំណាចធំៗនៅក្នុងខេត្តអន្តរាគមន៍ ។
ដោយមេឈ្មួញថា មេៗ ធំៗនៅក្នុងខេត្តឧត្តមានជ័យទាំងមូល គេបានប្រាប់រួចរាល់អស់ទៅហើយ មិនអាចរំលងបានឡើយ ។
គូសបញ្ជាក់ផងដែរថា នៅក្នុងខេត្តឧត្តមានជយ័សព្វថ្ងៃ សកម្មបទល្មើសព្រៃឈើបានកើតឡើងយ៉ាងគគ្រឹកគគ្រេង ហើយល្បីថា សុទ្ធសឹងជាអ្នកមានអំណាចគ្រាក់ៗនៅពីក្រោយខ្នងទាំងអស់ អ្នកណាក៏មិនហ៊ានប៉ះពល់ដែរ ។ ក្នុងនោះ គេតែងតែសង្កេតឃើញដូចជាបទល្មើសគ្រញូង និងឈើក្រហមជាដើម។
ដោយសព្វថ្ងៃ សមត្ថកិច្ច និងសមត្ថកិច្ចជំនាញ ក៏ដូចជាអាជ្ញាធរស្រុក ខេត្តមួយចំនួន អសកម្មក្នុងការអនុវត្តច្បាប់ស្ដីអំពីព្រៃឈើនេះតែម្ដងពោលគឺត្រូវថ្នាំសន្ដំក្រុមឈ្មួញអស់ទៅហើយ។
លោកសូត ស៊ីសុខឃៀង ប្រធានមន្ទីរកសិកម្មខេត្តឧត្តមានជយ័ បានឲ្យដឹងតាមទូសព្ទ័ថា លោកមិនបានដឹងរឿងអ្វីទេ ទោះជាលោកខន ខែម នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងកាក់ជាប់ក៏ដោយ ។ លោកថា អ្នកណាធ្វើអ្នកនោះទទួលខុសត្រូវដោយខ្លួនឯង ៕ ប៉ែន នួន